Connect with us

ជីវិតកម្សាន្ដ

សុខ រ៉ាស៊ី ហួសចិត្ត ក្រោយធ្លាយរឿងអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាមួយ យកលុយជាថ្នូរបានតំណែង Top 5

បានផុស

នៅ

ទស្សនិកជន និង​អ្នក​និយម​តាមដាន​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ជាថ្មី ខណៈ​មាន​ការ​ទម្លាយ​ថា ​អ្នកគ្រប់គ្រង​យក​លុយ​ជា​ថ្នូរ​បាន​តំណែង​ក្នុង​បេក្ខភាព ​Top5 នៃ ​Miss Global Cambodia២០២៤។ ម្យ៉ាងទៀត ក៏​មាន​ការ​លក់​មកុដ​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​ចង់​ចំណាយ​ជាជាង​ឲ្យ​បេក្ខភាព​ប្រជែង​យក​មកុដ Miss Global Cambodia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​លោក សុខ រ៉ាស៊ី ដែល​ជា​ពិធី​ករ​ល្បី​ឈ្មោះ បាន​បង្ហោះ​ខ្លឹមសារ​អម​ដោយ​ក្តី​ហួស​ចិត្ត​ដែល​បាន​ដកស្រង់​សំណេរ​បកប្រែ​ជា​ភាសា​ខ្មែរ​របស់​ជនជាតិ​បរទេស​ម្នាក់​ដែល​បាន​អះអាង​ថា អនុប្រធាន Miss Global Cambodia បាន​បង្ហោះ​រៀបរាប់​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​គេ កាលពី​ថ្មីៗ នេះ។

ពិធី​ករ សុខ រ៉ាស៊ី បាន​លើក​ឡើង​ថា «សូម​សរសើរ​ធ្វើ​បាប​ខ្មែរ​មិន​អស់ចិត្ត ធ្វើបាប​ដល់​ជាតិ​សាសន៍​ផ្សេង​ទៀត តើ​អ្នកណា​អាច​មាន​ចំណាត់​ការ​លើ​បុគ្គល អ៊ិន សុ​ភិន នេះ​បាន​? លុយ​ខ្ញុំ​មិន​បាន​សូម្បី​មួយ​រៀល​ ៤ ​ឆ្នាំ​ហើយ​ មាន​បុគ្គលិក ​មាន​គ្រូ​បង្វឹក មាន​អ្នកនិពន្ធ សុទ្ធ​តែ​ជន​នេះ​ធ្លាប់​បោកប្រាស់»។

លោក សុខ រ៉ាស៊ី បាន​ភ្ជាប់​ខ្លឹមសារ​បកប្រែ​មួយ​ដូច្នេះ​ថា «បកប្រែ​ពី​សំណេរ​របស់​គាត់​ ៖ សួស្ដី​អ្នក​ទាំងអស់​គ្នា ​ខ្ញុំ​ឈ្មោះ Fahed Sharaf ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ Miss Global Cambodia នាពេល​ថ្មីៗ​ នេះ​ហើយ​ ខ្ញុំ​កំពុង​ចែករំលែក​ការ​បង្ហោះ​នេះ ដើម្បី​ផ្លុំ​កញ្ចែ​អំពី​របៀប​ដែល​នាយក​ជាតិ លោក សុភិន អ៊ិន កំពុង​ដឹកនាំ​ប្រតិបត្តិការ​របស់​ខ្លួន»។

សំណេរ​នោះ បាន​រៀបរាប់​ថា «ថ្មីៗ​ នេះ​ មាន​ការ​ចាប់​អារម្មណ៍​ថា​បេក្ខភាព​មួយ​រូប​បាន​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​អ្នក​គ្រប់គ្រង​ផលិតកម្ម​មហាហង្ស គឺ​លោក សេង សន ដើម្បី​ធានា​បាន​តំណែង​ក្នុង​បេក្ខភាព ​Top 5 ​សម្រាប់​ការ​ប្រកួត​ Miss Global Cambodia 2024​ ដែល​រំពឹង​ថា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​ ក្នុង​ខែសីហា​ឆ្នាំនេះ។ តាម​ការ​កត់​សម្គាល់​ក្នុង​ប្រតិបត្តិការ​នេះ​ជា​ភាសា​ខ្មែរ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បាន​គេ​ជូនដំណឹង​ថា​វា​មាន​ន័យ​ថា ​ប្រតិបត្តិការ​ ៥០០​ ដុល្លារ​ គឺជា​ការ​ទូទាត់​ដំបូង​ដែល​នៅ​សេសសល់​ចំនួន​ ១ ៥០០​ ដុល្លារ សម្រាប់​នាង​ក្នុង​ការ​ជាប់​ចំណាត់ថ្នាក់​លេខ ៥។ មានន័យថា​ លោក សុ​ភិន អ៊ិន លក់​មកុដ​ឲ្យ​អ្នក​ដែល​មានចិត្ត​ចង់​ចំណាយ​ជាជាង​ឲ្យ​បេក្ខភាព​ប្រជែង​យក​មកុដ Miss Global Cambodia តាម​វិធី​ដែល​បវរកញ្ញា​ជុំវិញ​ពិភពលោក​ត្រូវ​ដឹកនាំ​ដោយមាន​ម្ចាស់​ជ័យលា​ភី Miss Global ​ជា​តំណាង​ផ្លូវការ​របស់ Mis s Global​ នៃ​ប្រទេស​ដែល​ចូលរួម​។​ សូមជួយ​Share ផុស​នេះ ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​ស្ថានភាព​នេះ។ ជាមួយ​នឹង​ការ​លាតត្រដាង​ពី​របៀប​ដែល​លោក សុភិ ន អ៊ិន កំពុង​ដឹកនាំ​ Miss Global Cambodia​ ខ្ញុំ​សូម​ប្រកាស​លាលែង​ពី​តំណែង​អនុប្រធាន ​Miss Global Cambodia​។ ​ខ្ញុំ​បាន​ជូនដំណឹង​ដល់​ព័ត៌មាន​អំពី​ស្ថានភាព​នេះ​រួចហើយ​ ហើយនឹង​ទាក់ទង​អ្នក​សារព័ត៌មាន​ផ្សេងទៀត​ផងដែរ​ ដើម្បី​ស៊ើបអង្កេត​ស្ថានភាព​នេះ​»។

នៅ​ក្នុង​សំណេរ​បកប្រែ​ដែល​លោក សុខ រ៉ាស៊ី យក​មក​បង្ហោះ​នោះ បាន​និយាយ​ទៀត​ថា «ខ្ញុំ​ក៏បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ជាច្រើន​ថា​ លោក សុ​ភិន ក្នុង​ការ​ពន្យារពេល​បើក​ប្រាក់ខែ​ និង​ប្រាក់ខែ​សម្រាប់​ការងារ​ដែល​ពួកគេ​បាន​ធ្វើ​ជាច្រើន​ខែ​មក​ហើយ​។​ រួម​ទាំង​ករណី​មួយ​ដែល​ត្រូវបាន​ចែក​រំលែក​នៅ​ក្នុង​ការ​បង្ហោះ​មួយ​ផ្សេងទៀត​ជាមួយ​គ្រូបង្វឹក​ដែល​ចង្អុល​បង្ហាញថា​ លោក​ជំពាក់​គាត់ $ 2000+ ហើយ​រហូតមកដល់​សព្វ​ថ្ងៃនេះ​មិនទាន់បាន​សង​គាត់​វិញ​ទេ»។

ទាក់ទង​នឹង​ដំណឹង​ដ៏​រសើប​ខាងលើ​នេះ​ដែរ កម្ពុជា​ថ្មី​ នៅ​ព្រឹក​ថ្ងៃទី​ ២៤ ​ខែ​ឧសភា​ ឆ្នាំ​ ២០២៤​ នេះ មិនទាន់​អាច​ទាក់ទង​ដើម្បី​ស្វែងរក​ការ​បំភ្លឺ​ពី​សំណាក់​លោក អ៊ិន សុភិន ជុំវិញ​រឿងរ៉ាវ​នេះ​បាន​នៅ​ឡើយ​ទេ​។​ ដូច្នេះ​សង្ឃឹម​ថា លោក អ៊ិន សុភិន នឹង​ចេញ​មក​បកស្រាយ ​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​ការ​ពិត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

ការបង់ភាគទាន ប.ស.ស គឺធ្វើតាមកម្មវិធីធនាគារដៃគូតែមួយគត់ មិនមានការបង់តាម QR Code ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម