ជីវិតកម្សាន្ដ
សុខ រ៉ាស៊ី លើកឡើង ៣ ចំណុច បញ្ហាសំរាមតាមផ្ទះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន
ដោយមើលឃើញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងរឿងទុកដាក់សំរាមនៅតាមមុខផ្ទះរបស់ប្រជាពលរដ្ឋដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពទីក្រុងពិធីកររូបស្រស់សង្ហាលោក សុខ រ៉ាស៊ី បានចេញមកលើកឡើងនូវយោបល់ចំនួន ៣ ចំណុច។

លោក សុខ រ៉ាស៊ី បានបញ្ចេញវីដេអូរយៈពេលប្រមាណជិត ៣នាទី ដោយភ្ជាប់ខ្លឹមសារថា “ខ្ញុំចង់និយាយរឿងសំរាមតាមផ្ទះ ចាំមើលអ្នកណាស៊ែរខ្លះរឿងសង្គម“។ លោក សុខ រ៉ាស៊ី បានលើកឡើងថា បើតាមការមើលឃើញ និងសក្សាទៅគឺមានចំណោតបញ្ហា ៣ ជុំវិញរឿងសំរាមនៅតាមផ្ទះដែលបង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។
ពិធីករ សុខ រ៉ាស៊ី បានបន្តថា កត្តាទី១ ដែលលោកបានរកឃើញនោះគឺ ស្នើឲ្យមានការចូលរួមដោយផ្ទាល់ពីម្ចាស់ផ្ទះតាមរយៈការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងវេចខ្ចប់សំរាមដាក់ទៅក្នុងធុងចៀសវាងការចោលសំរាមរប៉ាត់រប៉ាយគ្មានរបៀប។

កត្តាទី២ គឺស្នើសុំឲ្យមានការចូលរួមសហការពីបងប្អូនបុគ្គលិកខាងក្រុមហ៊ុនប្រមូលសំរាម(សូមមេត្តាព្យាយាមចូលប្រមូលសំរាមឲ្យបានគ្រប់កន្លែង ពិសេសផ្ទះបងប្អូនដែលនៅតាមផ្លូវច្រកចូលតូចៗដើម្បីកុំឲ្យពួកគាត់ប្រមូលផ្តុំសំរាមដាក់នៅមុខផ្ទះ ឬតាមផ្ទះអ្នកដទៃ) ដូច្នេះសូមបង្កើនប្រសិទ្ធភាពក្នុងការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដ៏ទៃទៀត។

ចំណែកឯកត្តាទី៣ គឺលោក សុខ រ៉ាស៊ី ផ្តោតលើបងប្អូនប្រកបរបររើសអេតចាយ។ លោកថា ខ្ញុំមិនមែននិយាយមើលងាយដល់បងប្អូនអ្នករើសអេតចាយទេ ប៉ុន្តែខ្ញុំឃើញបងប្អូនរើសអេតចាយខ្លះគាត់តែងរើកកាយសំរាមដែលយើងបានវេចខ្ចប់ទុកដាក់ត្រឹមត្រូវបង្កឲ្យរាយប៉ាយពេញផ្លូវនេះ ខ្ញុំនិយាយតែមួយចំនួនតូចទេ។ ពិធីករសុខ រ៉ាស៊ី សង្ឃឹមថាប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានល្អ និងទីក្រុងស្អាត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


