វប្បធម៌ ជំនឿ
ពិធីសាសនាចម្លែកនៅ ឥណ្ឌូណេស៊ី គាស់សពដូនតាដើម្បីសុំលាភសុំជ័យ
Ma’Nene គឺជាពិធីរបស់ប្រជាជន Toraja ក្នុងប្រទេសឥណ្ឌូណេស៊ី។ វាពាក់ព័ន្ធនឹងការជីកយកសាកសពដូនតាមកសម្អាត និងស្លៀកសំលៀកបំពាក់ថ្មី ដើម្បីសម្តែងការគោរព ដឹងគុណ ព្រមទាំងសុំពរជ័យពីវិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានយូរលង់។

ពិធីនេះធ្វើឡើងរៀងរាល់ ២ឬ៣ឆ្នាំម្ដង ក្នុងខែកក្កដា ឬសីហា ខណៈដែលប្រជាជន Toraja តែងនិយមជីកសាកសពបុព្វបុរសរបស់ពួកគេពីផ្នូរឬរូងភ្នំ ដើម្បីលាងជម្រះជាមួយទឹកនិងស្លឹក។ បន្ទាប់មកគេស្លៀកសំលៀកបំពាក់ថ្មីៗតាមស្ថានភាពអ្នកស្លាប់។ សាកសពខ្លះអាចរលួយ ឬនៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ។ ប៉ុន្តែប្រជាជនមួយនេះ នៅតែគោរព និងចាត់ទុកសាកសពដូចជាពួកគេនៅមានជីវិតដដែល។
ពិធី Ma nene ចាប់ផ្ដើមជាមួយនឹងការអនុវត្តពិធីសាសនាដើម្បីស្វែងរកពរជ័យពីព្រះ។ បន្ទាប់មកកូនចៅនឹងជួយជីកយកសពដូនតាចេញពីផ្នូរ។ នៅពេលដែលសាកសពចេញពីផ្នូរ វានឹងត្រូវបានសម្អាតដោយទឹកនិងស្លឹក។ ផ្នែកដែលរលួយត្រូវបានកាត់ចេញ។ សពត្រូវស្លៀកសំលៀកបំពាក់ថ្មីៗតាមស្ថានភាពសព។ ជួនកាលកូនចៅនឹងយកសពទៅលេងកន្លែងផ្សេងៗដែលធ្លាប់រស់នៅ ឬធ្វើការរបស់អ្នកស្លាប់ អ្នកខ្លះទៀតយកសពដើរតាមផ្លូវក្នុងភូមិដោយគេជឿថានាំសំណាង។

ពិធី Ma nene គឺជាការបង្ហាញពីការគោរព និងការដឹងគុណរបស់ប្រជាជនចំពោះបុព្វបុរសរបស់ពួកគេ។ ពួកគេជឿថាបុព្វបុរសរបស់ពួកគេ នៅតែការពារនិងតាមថែរក្សាកូនចៅជានិច្ច។ ពិធីនេះសូមប្រសិទ្ធពរពីដូនតាដល់ក្រុមគ្រួសារ និងសហគមន៍ឲ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យនាថ្ងៃខាងមុខ។
ទោះបីជាវាហាក់ដូចជាពិបាកទទួលយកបន្តិច ប៉ុន្តែការអនុវត្តដ៏ចំណាស់ជាងរាប់រយឆ្នាំ ត្រូវបានគេជឿថាបានមកពីអ្នកប្រមាញ់ឈ្មោះ Pong Rumasek ដែលបានដើរនៅលើភ្នំ ហើយបានរកឃើញសាកសពនៅលើភ្នំ Torojan ។ ព្រាននោះយកចិត្តទុកដាក់លើខ្លួនប្រាណសព ហើយក៏បានស្លៀកពាក់ឲ្យសពដោយសំលៀកបំពាក់របស់ខ្លួន ទង្វើនេះសន្មតថានាំសំណាងដល់គាត់យ៉ាងខ្លាំង។
ទោះយ៉ាងណាក៏ដោយ ត្បិតថា Manene គឺជាពិធីចម្លែក និងគួរឲ្យចាប់អារម្មណ៍។ ប៉ុន្តែវាបានបង្ហាញពីជំនឿ និងវប្បធម៌ពិសេសរបស់ប្រជាជន Toraja ។ ដូច្នេះពិធីនេះបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ប្រជាជន Toraja ។ វាទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក ដើម្បីទទួលយកបទពិសោធន៍ជីវិត និងវប្បធម៌របស់ប្រជាជនមួយនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


