ព័ត៌មានជាតិ
ចំណូលពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុចាក់ចូលសេដ្ឋកិច្ចខេត្ត ១០ លានដុល្លារក្នុងមួយខែ
តាមរយៈតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ជាក្បាលម៉ាស៊ីនដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចខេត្តភាគនិរតីមួយនេះ។
លើកឡើងនៅក្នុងកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ដំណើរការតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចដល់បុគ្គលិក កម្មករ និងស្រូបយកថវិកាក្នុងមួយខែជាង ១០ លានដុល្លារអាមេរិកចូលក្នុងសហគមន៍មូលដ្ឋានប្រជាពលរដ្ឋ ហើយដែលបានធ្វើការបង្វិលចូលដល់ការអភិវឌ្ឍដល់ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបានអះអាងថា តំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ គឺជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ។
លោក Liu Lianchi អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញសហគ្រាសចំនួន ១៧៥ គិតត្រឹម ៩ ខែ ដើមឆ្នាំ២០២៣ ហើយទំហំការនាំចេញនាំចូលមានការកើនឡើង ២០ ភាគរយ។
លោកបានលើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញ លោក Liu Lianchi ក៏លើកឡើងពីបញ្ហាប្រឈមក្នុងការជំរុញការវិនិយោគដូចជាតម្លៃអគ្គិសនី ការដឹកជញ្ជូននៅតែខ្ពស់ ទន្ទឹមនោះក៏ជួបបញ្ហាតម្លៃទឹកស្អាតមានការឡើងថ្លៃ ដោយស្នើឲ្យអភិបាលជួយសម្របសម្រួល។
ឆ្លើយតបការលើកឡើងនេះ លោក គួច ចំរើន បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ លើការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងនោះក៏មានការកាត់បន្ថយថ្លៃអគ្គិសនី ដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាក្រោយបញ្ចប់ពីវិបត្តិកូវីដ១៩។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំដោះស្រាយករណីតម្លៃថ្លៃប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ៉ធើរ សឹបផ្លាយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធនៅសាលាខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលនយោបាយបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាតក៏មិនត្រូវឡើងថ្លៃដែរ ព្រោះតំបន់សេដ្ចកិច្ចពិសេសក្រុងព្រះសីហនុ ជាក្បាលម៉ាស៊ីនជំរុញកំណើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ខេត្តព្រះសីហនុ៕
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


