Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បញ្ជាក់ជាថ្មី យន្តការគ្រប់គ្រងការប្រើប្រាស់ និងថតរូបភាពរមណីយដ្ឋានអង្គរ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់លាស់​ថា ការ​ថត​រូបភាព​ទេសចរ រូបភាព​អនុស្សាវរីយ៍ និង​រូបភាព​សម្រាប់​ការ​អប់រំ មិន​មាន​ការ​ហាមឃាត់​ទេ គឺ​ហាមឃាត់​ចំពោះ​ការ​តែ​​ការ​​ថត​ណា​​សម្រាប់​យក​​ទៅ​​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយក​រង​នៃ​​អាជ្ញាធរ​ជាតិអប្សរា លោក ឡុង កុសល បាន​ថ្លែង​បញ្ជាក់ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នាព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ថា ចំពោះ​សាធារណ​ជន ដែល​មក​ទស្សនា​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប គឺ​អាច​ថត​​រូប អនុស្សាវរីយ៍ រូប​ទេសចរណ៍ ជា​លក្ខណ​គ្រួសារ និង​រូបភាព​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ អប់រំ​បាន​ដោយ​សេរី មិន​មាន​ការ​ហាម​ឃាត់​អ្វី​ឡើយ។ ដោយ​ឡែក​ ចំពោះ ការ​ថត​ភាព​យន្ត ថត​ចម្រៀង​កាយ​វិការ ឬ​ក៏​ឯកសារ​ផ្សេងៗ ដោយ​យោង​តាម​អនុក្រឹត្យ​​របស់​រដ្ឋាភិបាល គឺ​តម្រូវ​ឲ្យ​ផលិតករ ចាំបាច់​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​មុន ដោយ​ដាក់​ទាំង​អត្ថបទ​នៃ​​សាច់រឿង​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ក្រុម​អ្នក​ជំនាញ​ផ្នែក​វប្បធម៌ បាន​ពិនិត្យ​​មើល​ខ្លឹមសារ​នៃ​សាច់​រឿង។

លោក ឡុង កុសល បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ដែល​តម្រូវ ឲ្យ​ផលិតករ​​ដាក់​ទាំង​អត្ថបទ ឲ្យ​អ្នក​ជំនាញ​ពិនិត្យ​ខ្លឹមសារ​នោះ គឺ​មិនមែន​​ជា​​ការ​រឹតត្បិត​សេរីភាព​នៃ​​ការ​សរសេរ​របស់​ផលិតករ​ទេ ដោយ​គ្រាន់​​តែ​ចង់​ចូលរួម​​កែ​​សម្រួល​នូវ ប្រវត្តិសាស្ត្រ ឬ​ក៏​​ទម្រង់​​នៃ​​វប្បធម៌ ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ។

កន្លង​មក​​មាន​​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​បាន​ប្រកប​របរ​ស្លៀក​សំលៀកបំពាក់​បុរាណ​​ខ្មែរ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​​ចូល​ទៅ​ទស្សនា​ប្រាសាទ ហើយ​អ្នក​ជំនាញ​របស់​ក្រសួង​វប្បធម៌ ក៏​បាន​ទៅ​ពិនិត្យ និង​ជួយ​កែ​លំអ ឲ្យ​ត្រូវ​ទៅ​តាម​ទម្រង់​​នៃ​សំលៀកបំពាក់​ខ្មែរ​ផង​ដែរ។

មន្ត្រី​នៃ​​អាជ្ញាធរ​ជាតិ​អប្សរា បាន​សំណូម​​ពរ ឲ្យ​ម្ចាស់​​ផលិតកម្ម ដែល​ត្រូវ​មក​​ថត​​ភាព​យន្ត ថត​ចម្រៀង​កាយវិការ​ក្តី យោគ​យល់​ចំពោះ ការ​អនុវត្តន៍​យន្តការ​គ្រប់គ្រង​ការ​​ប្រើប្រាស់​ និង​ការ​ថត​រូបភាព រមណីយដ្ឋាន​អង្គរ និង​កន្លែង​​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​អាជ្ញាធរ​អប្សរា ដោយ​តម្រូវ​ឲ្យ​សុំ​ការ​អនុញ្ញាត​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នេះ ។

គោល​បំណង​នៃ​ការ​តម្រូវ​ឲ្យ​ម្ចាស់​ផលិតកម្ម ដែល​ត្រូវ​មក​ថត​ភាពយន្ត ថត​ចម្រៀង​ កាយ​វិការ នៅ​តំបន់​អង្គរ​ត្រូវ​សុំ​ការ​​អនុញ្ញាត ជា​មុន​នេះ គ្មាន​អ្វី​ក្រៅ​ពី​ចង់​លើក​តម្កើង​អង្គរ វប្បធម៌ ប្រពៃណី និង​ស្ថាបត្យកម្ម អង្គរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​​មាន​​តម្លៃ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ទេ។

លោក ឡុង កុសល បាន​ប្រៀបធៀប​អង្គរ​របស់​​ខ្មែរ ទៅ​និង​មេមាន់ ដែល​ពង​ចេញ​មាស ប៉ុន្តែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​នាំ​គ្នា​ជួយ​​ថែ​រក្សា​អង្គរ​ឲ្យ​បាន​ល្អ​ទេ នោះ​មេមាន់​នឹង​លែង​ពងចេញ​មាស​ទៀត​ហើយ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​ធ្វើការ​កែលំអ​នីតិវិធី​ខ្វះខាត​មួយ​ចំនួន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ផលិតករ​ភាពយន្ត ឬ​អ្នក​ថតរូប​ធ្វើ​អាជីវកម្ម អាច​ស្នើសុំ​ការ​អនុញ្ញាត ចូល​ថតរូប​នៅ​ក្នុង​តំបន់​អង្គរ បាន​កាន់​តែ​ងាយ​ស្រួល​ និង​រលូន។

ជា​មួយ​គ្នា​​នេះ អាជ្ញាធរ​អប្សរា ក៏​មាន​គម្រោង​រៀប​ចំ​ឲ្យ​មាន Call Center ដើម្បី​ឲ្យ​អាជីវករ​ដែល​ត្រូវ​ការ​ថតរូប​ក្នុង​តំបន់​អង្គរ អាច​ទាក់ទង​បាន​​ងាយ​​ស្រួល ព្រម​ទាំង​បង្កើត​​ប្រព័ន្ធ Online ដើម្បី​ឲ្យ​អាជីវករ​អាច​ចូល​ស្នើ​​សុំ​​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ​៕

អត្ថបទ៖ កុសល

សូម​ស្តាប់​វីដេអូ​របស់​លោក ឡុង កុសល មន្ត្រី​ជាន់​ខ្ពស់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម