Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់មីស៊ីលលើពិធីបុណ្យសពនៅអ៊ុយក្រែន សម្លាប់មនុស្ស ៥១នាក់

បានផុស

នៅ

អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើភូមិ Hroza នៃស្រុក Kupyansk ភាគអាគ្នេយ៍ទីក្រុង Kharkov បានសម្លាប់មនុស្សយ៉ាងតិច៥១នាក់ រួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ផងដែរ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលមួយគ្រាប់​បាន​វាយប្រហារ​នៅ​ម៉ោង ១៥និង១៥នាទី (ម៉ោង​នៅអ៊ុយក្រែន) ខណៈអ្នកភូមិ កំពុងចូលរួមពិធីបុណ្យសព។

ក្រសួងការពារជាតិអ៊ុយក្រែននិយាយថា មិនមានគោលដៅយោធានៅក្នុងតំបន់នោះទេ ពោលគឺមានតែជនស៊ីវិលប៉ុណ្ណោះ។

ទន្ទឹមនោះ ប្រមុខ​តំបន់ Kharkiv លោក Oleh Synyehubov បានហៅ​ការ​វាយ​ប្រហារ​នេះ​ថា ​ជា​ឧក្រិដ្ឋកម្ម​បង្ហូរឈាម​បំផុត​មួយ​របស់​តំបន់។ លោក​​បញ្ជាក់​ថា មនុស្សរាល់​គ្នា​ដែលបាត់បង់ជីវិត​គឺ​ជា​អ្នក​ភូមិ ហើយ​ការ​វាយ​ប្រហារ​ថ្ងៃ​នេះ ​បាន​សម្លាប់​អ្នកភូមិនោះអស់២០%។

(រូបថត៖ BBC)

គួរបញ្ជាក់ថា ស្រុក Kupyansk គឺជាសមរភូមិជួរមុខ នៃការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោក វ្ល៉ាឌីមៀរ ពូទីន បើកការលុកលុយទ្រង់ទ្រាយធំកាលពីខែកុម្ភៈឆ្នាំមុន។

វា​ជា​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ដ៏​សំខាន់​សម្រាប់​កងកម្លាំង​រុស្ស៊ី ​នៅ​ពេល​ចាប់ផ្តើម​សង្គ្រាម ប៉ុន្តែទី​ក្រុងកៀវ បាន​ដណ្តើមយក​វា​មកវិញ​នៅ​ខែកញ្ញាឆ្នាំ​២០២២ បន្ទាប់ពី​ការប្រយុទ្ធ​អស់រយៈពេលជាច្រើន​ខែ​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ប្រភពមួយទម្លាយថា អាមេរិក បានបញ្ជូនអាវុធរឹបអូសពីអ៊ីរ៉ង់ ទៅឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម