Connect with us

សន្តិសុខសង្គម

Update៖ អ្នកជិតខាងស្រែកសួរជនដៃដល់ពេលអារកសម្លាប់ប្រពន្ធ និងកូនរួច

បានផុស

នៅ

ជនដៃដល់ជាប្ដីបាននិងកំពុងគេចខ្លួន បន្ទាប់ពីអារកសម្លាប់ប្រពន្ធ និងកូនតូចអាយុ២ឆ្នាំដាច់ក្បាលចេញពីដងខ្លួនស្លាប់ក្នុងផ្ទះទាំងពីរនាក់ម្ដាយកូន។

បើតាមសមត្ថកិច្ចជនដៃដល់ជាប្ដីមានឈ្មោះ ម៉ែន សំអាត អាយុ៣៦ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣០ឆ្នាំ និងកូនស្រីឈ្មោះ អឿន ចន្ទសីម៉ា អាយុ២ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឱ្យដឹងថា ជនដៃដល់ជាប្ដី និងប្រពន្ធមានកូនប្រុស២នាក់ ស្រីម្នាក់ជាចំណងដៃ  ហើយមួយរយះចុងក្រោយនេះប្តីប្រពន្ធខាងលើរស់នៅជាមួយគ្នាមិនចុះសម្រុងចេះតែរកាំរកូសឈ្លោះប្រកែកគ្នាគ្មានថ្ងៃលួសឡើយ។ រហូតមកដល់ថ្ងៃទី៥ ខែតុលាឆ្នាំ២០២៣នេះ ពួកគេទាំងពីរនាក់បានដឹកដៃគ្នាទៅទៅសាលាស្រុកដើម្បីផ្តិតមេដាយលែងលះផ្តាច់ចំណងអាពាពិពាហ៍។ លុះដល់ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ ខណៈកូនៗប្រុស២នាក់ទៅសាលារៀនអស់ ប្តីប្រពន្ធខាងលើក៏បានជជែកគ្នាបន្តទៀតហើយក៏កើតមានករណីនេះតែម្ដង។

បើតាមអ្នកជិតខាង ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់បានជិះម៉ូតូចេញពីផ្ទះតែមិនបានចាប់អារម្មណ៍នោះទេ ដោយសួរថា ទៅណា ជនដៃដល់ឆ្លើយថា ទៅធ្វើការហើយក៏ជិះចេញទៅបាត់ទៅ។ បន្ទាប់មកអ្នកជិតខាងក៏ដើរចូលទៅក្នុងផ្ទះមើលក៏ឃើញម្តាយកូនដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម