ព័ត៌មានជាតិ
អគ្គស្នងការរង បញ្ជាឱ្យនគរបាល បន្តចុះបង្ក្រាបគ្រឿងញៀន ដើម្បីសុវត្ថិភាពសង្គមកម្ពុជា
អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានបញ្ជាឱ្យសិក្ខាកាមដែលសិក្សាជំនាញបង្កា្របគ្រឿងញៀនជាមួយគ្រូជនជាតិបារាំង និងនគរបាលជំនាញ បន្តចុះបង្ក្រាបគ្រឿងញៀន ដើម្បីសុវត្ថិភាពសង្គមកម្ពុជា។ នៅថ្ងៃទី០៦ ខែតុលា លោក ម៉ក់ ជីតូ បានបញ្ជាបែបនេះ នៅចំពោះមុខសិក្ខាចំនួន២០រូប ដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលបង្ក្រាបគ្រឿងញៀនជាមួយគ្រូជនជាតិបារាំង ក្រោមការជួយបណ្ដុះបណ្ដាលរបស់ក្រសួងមហាផ្ទៃ នៃប្រទេសបារាំង។

បើតាមការអះអាងរបស់លោក ម៉ក់ ជីតូ បញ្ហាគ្រឿងញៀន គឺជាកម្មវត្ថុកង្វល់ជាសកល មិនមែនតែកម្ពុជានោះទេ ដែលវាប៉ះពាល់ដល់សុខភាព និងបង្កមហន្តរាយជាច្រើនដោយសារបទឧក្រិដ្ឋនានា ដែលកើតមានឡើងក្នុងសកលលោក និងនៅកម្ពុជា ៧០ភាគរយ គឺឧក្រិដ្ឋជនដែលប្រព្រឹត្តិបទល្មើសតែងតែប្រើប្រាស់គ្រឿងញៀន។ ជុំវិញបង្ហានេះ លោក ម៉ក់ ជីតូ បានបញ្ជាឱ្យមន្ត្រីប្រឆាំងគ្រឿងញៀន ត្រូវតែរួមគ្នាបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀនឱ្យសកម្ម ដើម្បីសុវត្ថិភាពសង្គម។
តាមរយៈកិច្ចសហការរវាង ក្រសួងមហាផ្ទៃ នៃប្រទេសបារាំង ជាមួយក្រសួងមហាផ្ទៃកម្ពុជា បានរៀបចំ វគ្គបណ្ដុះបណ្ដាលជំនាញបង្រ្កាបគ្រឿងញៀនឡើង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាមសរុបចំនួន ២០រូប មកពីមន្ទីរប្រឆាំងគ្រឿងញៀន ,ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ,ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ,ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ,ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

លោក ម៉ក់ ជីតូ បានចាត់វគ្គបណ្តុះបណ្តាលបំប៉នជំនាញបង្ក្រាបគ្រឿងញៀននេះ ថាបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីមួយទៀត សម្រាប់សិក្ខាកាមទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់ ថ្វីត្បិតតែវគ្គបណ្ដុះបណ្ដាលមានរយៈពេលខ្លីក ក៏ប៉ុន្តែសិក្ខាកាមបានយល់ដឹងច្រើន ពីសភាពការណ៍សកល ពីសភាពការណ៍នៅប្រទេសបារាំង និងសភាពការណ៍គ្រឿងញៀននៅកម្ពុជា។
ពីកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញបង្ក្រាបគ្រឿងញៀន លោក ម៉ក់ ជីតូ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបញ្ចប់វគ្គបណ្តុះបណ្តាលជាមួយគ្រូជនជាតិបារាំង ត្រូវយកចំណេះចេះដឹងទាំងនេះ ទៅបង្រៀន ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ក៏ដូចជានគរបាលរួម ដើម្បី បង្ការ ការពារខ្លួន ពេលដែលកងកម្លាំងជំនាញចុះប្រតិបត្តិការការងារប្រឈម ។

ជាមួយគ្នានេះ លោក ម៉ក់ ជីតូ ក៏បានអរគុណចំពោះក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលបានជួយបណ្តុះបណ្តាលជំនាញ ដល់ មន្រ្តីនគរបាលជាតិកម្ពុជា ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។
អគ្គស្នងការរងរូបនេះអំណរគុណដល់លោកស្រី Marianne Flour-Bourril ជាគ្រូឧទេសនាម, អ្នកបកប្រែ និងសិក្ខាកាមទាំងអស់ ដែលបានខិត ខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះចេះដឹង ដើម្បីយកទៅបម្រើអង្គភាពឱ្យមានប្រសិទ្ធ ភាព៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



