ព័ត៌មានជាតិ
ស្បៃមុងជាង១ពាន់ម៉ែត្រ ត្រូវបានមន្ត្រីជំនាញកម្ទេចចោល ក្នុងបឹងជ្រោយ ខេត្តកំពង់ចាម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយកងកម្លាំងសមត្ថកិច្ច បន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងបឹងជ្រោយ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នារដូវត្រីពងកូន។ នៅក្នុងការចុះបង្រ្កាបបទល្មើសនេសាទថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងមន្ត្រីជំនាញជាច្រើនរូបទៀត បានបន្តចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានចំនួន ២ករណី។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថាប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានធ្វើការរុះរើ និងកាត់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង ដោយក្នុងនោះមានការបង្ក្រាបនៅក្នុងភូមិសាស្ត្របឹងជ្រោយ ស្ថិតឃុំសូទិព្វ ស្រុកជើងព្រៃ រួមមានឧបករណ៍ លូស្បៃមុងចំនួន២០មាត់ធំៗ របាំងស្បៃមុងចំនួន៤កន្លែង សរុបប្រវែង១០០០ម៉ែត្រ បង្គោលចម្រឹងចំនួន៣០០ដើម និងធ្វើការព្រលែងកូនត្រីចម្រុះ៥៧គីឡូក្រាម។

លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងសមត្ថកិច្ច អនុវត្តដោយគ្មានការលើកលែងចំពោះបុគ្គលដែលប្រព្រឹត្តខុសច្បាប់ ហើយអ្នកជំនាញក៏អំពាវនាវបន្ថែមដល់អ្នកនេសាទ ដែលរស់នៅតាមតំបន់ទន្លេ បឹង បួរ ព្រែក និងប្រភពត្រីពង សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងធ្វើយ៉ាងណាថែរក្សាតំបន់ជំរកត្រីពងកូន រួមគ្នានេសាទឲ្យបានត្រឹមត្រូវទៅតាមច្បាប់ជលផលដែលបានកំណត់។ អ្នកនេសាទក៏សំណូមពរ អភិបាលខេត្ត មេត្តាជួយបង្ក្រាបកន្លែងល្មើសច្បាប់នេសាទឱ្យអស់ផង ព្រោះប្រជានេសាទជាលក្ខណៈគ្រួសារសឹងរកត្រីបរិភោគមិនបានទេ បើនេសាទតាមប្រពៃណីនោះ៕

អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


