ចរាចរណ៍
មកដឹងចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណោតយាយម៉ៅពេជ្រនិល
ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤ ចំណុចចំណោតយាយម៉ោពេជ្រនិលបានបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន១៤នាក់ និងស្លាប់ម្នាក់។ បើតាមសមត្ថកិច្ចករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្ដទេសចរណ៍សាំយ៉ុង១៥កៅអី និងរថយន្ដសណ្ដោងស៊ឺមីរ៉ឺម៉ក ដឹកថ្មខ្សាច់។

យោងតាមរបាយការណ៍សមត្ថកិច្ច រថយន្ដសណ្ដោងស៊ឺមីរ៉ឺម៉ក ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ រថយន្តសាំយ៉ុង ក្នុងទិសដៅពីខេត្ដព្រះសីហនុ មករាជធានីភ្នំពេញ ពេលមកដល់ចំណុចកើតហេតុក៏បុកគ្នាតែម្ដង។

គួររំលឹកថា ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១០៣-១០៤ (ចំណោតយាយម៉ៅពេជ្រនិល) ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុដើម្បីសម្រួលចរាចរណ៍ និងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមផ្លុវច្បាប់៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


