ព័ត៌មានអន្ដរជាតិ
អំពើភេរវកម្មផ្ទុះឡើងកណ្តាលទីក្រុង Vienna
ប៉ូលិសនិយាយថា មនុស្សម្នាក់ត្រូវបានសម្លាប់និងជាច្រើននាក់ទៀតរងរបួសដោយខ្លះរបួសធ្ងន់បន្ទាប់ពីការបាញ់ប្រហារនៅកណ្តាលទីក្រុង Vienna។
អធិការបតីអូទ្រីសលោក Sebastian Kurz បានហៅហេតុការណ៍នេះថាជា ការវាយប្រហារភេរវកម្មគួរឲ្យស្អប់ខ្ពើមហើយបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ។


ប៉ូលិសនិយាយថា អ្នកវាយប្រហារជាច្រើននាក់ប្រដាប់ដោយកាំភ្លើង Rifle បានបើកការវាយប្រហារនៅទីតាំងចំនួន៦ផ្សេងគ្នា។
តំបន់ដ៏ធំមួយត្រូវបានឡោមព័ទ្ធខណៈប៉ូលិសកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងផ្សេងទៀតនៅក្នុងទីក្រុង។
ការបាញ់ប្រហារបានកើតឡើងនៅជិតវិហារ Seitenstettengasse ប៉ុន្តែគេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើទីតាំងនេះជាគោលដៅមែនឬក៏អត់ទេ។


អភិបាលក្រុងលោក Michael Ludwig បាននិយាយថា មនុស្សចំនួន១៥នាក់បានរងរបួសដោយក្នុងនោះមាន៧នាក់របួសធ្ងន់។ ក្នុងចំណោមអ្នករងរបួសក៏មានមន្ត្រីប៉ូលិសផងដែរ។
វីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញ មនុស្សម្នារត់តាមដងផ្លូវនៅពេលស្នូរកាំភ្លើងផ្ទុះឡើង។


នៅពេលប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ធំមួយបានចាប់ផ្តើម ប៉ូលិសបានជំរុញឲ្យប្រជាជនចៀសវាងតំបន់នោះនិងកុំប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលប្រទេសអូទ្រីសបានដាក់ការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុសកូរ៉ូណា៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


