ជីវិតកម្សាន្ដ
ម្ចាស់ផ្ទះ លីវ ជីលី នាំម្ចាស់មកុដ Miss Supranational គ្រងឈុតប្រពៃណីខ្មែរ ស្អាតប្លែកភ្នែក
អ្នកគាំទ្រ និងអ្នកដែលនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានអារម្មណ៍រំភើបបន្ទាប់ពីឃើញវត្តមានរបស់ម្ចាស់មកុដ Miss Supranational 2023 កញ្ញា Andrea Aguilera បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយភាពសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម។


ស្របពេលជាមួយគ្នានេះ អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍នៅក្នុងដំណើរមក ដល់ប្រទេសកម្ពុជានោះគឺ បវរកញ្ញា កញ្ញា លីវ ជីលី ដែលបានទៅទទួលស្វាគមន៍ Andrea Aguilera នាំបវរកញ្ញាដែលជាម្ចាស់មកុដរូបនេះគ្រងឈុតសំលៀកបំពាក់បែបប្រពៃណីខ្មែរឈរថតនៅខាងមុខព្រះបរមរាជវាំងយ៉ាងស្រស់ស្អាត រំលេចស្នាមញញឹមដោយក្តីស្រលាញ់។
តាមរយៈរូបភាពជាច្រើនសន្លឹកបានធ្វើឲ្យមហាជនសរសើរគ្រប់គ្នា ខណៈមានអ្នកគាំទ្រមួយចំនួនទៀតថាលីវ ជីលី និងម្ចាស់មកុដ Miss Supranational 2023 ស្លៀកពាក់បែបនេះ គឺមានសម្រស់ស្អាតមិនចាញ់គ្នាទេ។ សូមបញ្ជាក់ថានាង Andrea Aguilera បានធ្វើដំណើរមកដល់ទឹកដីប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ដោយមានការទៅទទួលស្វាគមន៍ពីសំណាក់លោក អ៊ិន សុភិន និងកញ្ញា លីវ ជីលី នៅឯប្រលានយន្តហោះភ្នំពេញ។



ក្នុងដំណើរមកដល់ប្រទេសកម្ពុជារបស់ម្ចាស់មកុដ Miss Supranational 2023 កញ្ញា Andrea Aguilera គឺគោលបំណងដើម្បីទស្សនាពីប្រទេសកម្ពុជាដែលជាប្រទេសដ៏ស្រស់ស្អាតសម្បូរទៅដោយសម្បត្តិ វប្បធម៌ដ៏ល្អឯក និងអស្ចារ្យពិសេសគឺកំពុងល្បីរន្ទឺផ្នែកទេសចរណ៍ប្រវត្តិសាស្ត្រជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


