KPT+
អ្នកកក់សក់ជប៉ុនម្នាក់ល្បីដោយសារម្រាមដៃធំចម្លែក
លោក Shogo Yoshida ជាអ្នកកក់សក់ជនជាតិជប៉ុនកំពុងបង្កភាពល្បីល្បាញ ដោយសារតែម្រាមដៃធំចម្លែករបស់លោកម៉ាស្សាក្បាលស្រួល ខណៈអ្នកគាំទ្រជាច្រើនពេញចិត្តសេវាកម្មមួយនេះខ្លាំងណាស់ ។

មែនទែនទៅ បុរសដែលមានឈ្មោះហៅក្រៅថា Bachi Yubi-san មានន័យថា “ម្រាមដៃវាយស្គរ” មានជំងឺហ្សែនដ៏កម្រមួយហៅថា pachydermoperiostosis (PDP) ទើបបណ្ដាលឲ្យគាត់មានចុងម្រាមដៃធំបែបនេះ ហើយក្រៅពីមានចុងម្រាមដៃធំហើយ អ្នកជំងឺនឹងជួបប្រទះបញ្ហាស្បែកមុខក្រាស់ និងបែកញើសដៃ-ជើងផងដែរ ។
ដើមឡើយ Yoshida ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា គាត់មិនមានភាពជឿជាក់ ហើយស្អប់ម្រាមដៃខ្លួនឯងណាស់ ប៉ុន្តែយូរៗទៅគាត់ស៊ាំនឹងរូបរាងដែលប្លែកពីគេមួយនេះ ។
បច្ចុប្បន្នអ្នកកក់សក់ដ៏ល្បីខាងលើមានអ្នកតាមដាន ៤ ម៉ឺននាក់ក្នុង Instagram ។ ការគាំទ្រដែលលោកទទួលបាន ធ្វើឲ្យគាត់ពេញចិត្តនឹងដំណើរជីវិតរបស់ខ្លួន និងជំរុញឲ្យអ្នកដទៃស្រលាញ់នូវអ្វីដែលពួកគេមានទៀតផង ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ និស្សិតជប៉ុនមួយរូប តែងខ្លួនដូចលោក ហ្សេលេនស្គី ក្នុងកម្មវិធីទទួលសញ្ញាប័ត្រ
-
ចរាចរណ៍៣ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៣ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


