ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ពីការបាញ់ប្រហារនៅ អាមេរិក កើនដល់ ២២ នាក់ ខណៈប៉ូលិសកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង
ទូរទស្សន៍ CNN បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានស្លាប់ និងចន្លោះពី ៥០ ទៅ ៦០ នាក់បានរងរបួសក្នុងការបាញ់ប្រហារខ្នាតធំមួយនៅទីក្រុង Lewiston រដ្ឋ Maine របស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃពុធ ទី២៥ ខែតុលា ។

ប៉ូលិសរដ្ឋ Maine បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងឃើញមានខ្មាន់កាំភ្លើងសកម្មម្នាក់នៅទីក្រុង Lewiston កំពុងបើកការបាញ់បោះ ដូច្នេះយើងសុំឲ្យមនុស្សរកកន្លែងមានសុវត្ថិភាព និងសូមស្នាក់នៅក្នុងផ្ទះចាក់សោរបិទទ្វារ ដោយសារតែសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតករណីពាក់ព័ន្ធនៅទីតាំងជាច្រើនដូចជា សាល Sparetime Recreation, ភោជនីយដ្ឋាន Schemengees Bar & Grille Restaurant និងមជ្ឈមណ្ឌល Walmart ផងដែរ” ។
ទន្ទឹមនោះ ប៉ូលិសក៏កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ក៏ដូចជាបង្ហោះរូបថតចំនួន ២ សន្លឹកនៅលើបណ្ដាញសង្គម Facebook បង្ហាញពីជនសង្ស័យជាបុរសមានពុកមាត់ ពាក់អាវដៃវែង និងស្លៀកខោខូវប៊យកាន់កាំភ្លើងនៅកន្លែងកើតហេតុ ដើម្បីសុំឲ្យសាធារណជនជួយផ្ដល់ព័ត៌មាន និងងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ។

ស្របពេលជាមួយគ្នានេះ មជ្ឈមណ្ឌលព្យាបាល Central Maine ក្នុងទីក្រុង Lewiston បានចេញសេចក្តីថ្លែងការណ៍មួយថា “មជ្ឈមណ្ឌលមានការសោកស្ដាយចំពោះជនរងគ្រោះនៅក្នុងព្រឹត្តិការណ៍បាញ់ប្រហារដ៏ធំមួយនេះ ហើយកំពុងសម្របសម្រួលជាមួយមន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួលយកអ្នករងរបួសមកព្យាបាលផងដែរ” ។
គួរបញ្ជាក់ថា ការសម្លាប់រង្គាលនេះ គឺជាការបាញ់ប្រហារដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ មកនៅពេលដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ ដោយបានសម្លាប់កុមារ ១៩ នាក់ និងគ្រូបង្រៀន ២ នាក់ ។
ទោះយ៉ាងណា ការបាញ់ប្រហារដ៏សាហាវបំផុតក្នុងកំណត់ត្រារបស់សហរដ្ឋអាមេរិក គឺការសម្លាប់រង្គាលលើមនុស្សចំនួន ៥៨ នាក់ នៅពេលដែលខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារក្នុងពិធីបុណ្យតន្ត្រីក្នុងសណ្ឋាគារខ្ពស់កប់ពពកមួយកន្លែងនៅទីក្រុង Las Vegas កាលពីឆ្នាំ ២០១៧ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ បាញ់ប្រហារទ្រង់ទ្រាយធំនៅអាមេរិក ស្លាប់មនុស្ស១៦នាក់ និងរបួសពី ៥០ទៅ៦០នាក់

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់