ព័ត៌មានជាតិ
បុណ្យអុំទូកនៅខេត្តកំពង់ធំមានទូកចំនួន ៥៦ ចូលរួមចាប់ផ្ដើមនៅថ្ងៃស្អែក
អាជ្ញាធរខេត្តកំពង់ធំនឹងរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីបនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយដងស្ទឹងសែនមុខវេទិកាអុំទូកខេត្ត ដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងថែរក្សាប្រពៃណីទំនៀមទម្លាប់។
នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំបានចុះជួបសំណេះ សំណាលជាមួយកីឡាករទូកសែនសិរីមានជ័យ។ ក្នុងឱកាសនោះលោកលើកឡើងថា កម្មវិធីបុណ្យអុំទូកនៅក្នុងខេត្តកំពង់ធំ នឹងរៀបចំនៅថ្ងៃទី ២៨-២៩ ខែតុលានេះ។

កម្មវិធីបុណ្យអុំទូកនៅឆ្នាំនេះ មិនត្រឹមតែចូលក្នុងការថែរក្សាព្រៃណីរបស់ដូនតាខ្មែរនោះទេ ប៉ុន្តែបង្កើតឡើងដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងថែរក្សាទំនៀមទម្លាប់ផងដែរ។
កម្មវិធីអុំនៅថ្នាក់ខេត្ត នឹងមានទូកចូលរួមប្រកួតប្រណាំងសរុបចំនួន ៥៦ ទូក និងមានកីឡាករ កីឡាការិនី សរុបប្រមាណ១,៦០០នាក់។
ទូកទាំងអស់ត្រូវចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាពស្វែងរកជើងឯកត្រៀមសម្រាប់ទៅចូលរួមក្នុងពិធីអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ជាតិ នៅថ្ងៃទី៧ ដល់៩ ខែវិច្ឆិកា មុខព្រះបរមរាជវាំងខាងមុខនេះ។

ក្រៅពីកម្មវិធីប្រណាំងទូក ក៏នឹងរៀបតាំងពិពណ៌លក់ដូរទំនិញជាច្រើនប្រភេទ ដែលទាំងម្ហូបអាហារ ភេសជ្ជៈ ផលិតផលភូមិមួយផលិតមួយ ការប្រគំតន្រ្តី ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត។
ជាមួយគ្នានេះនៅយប់ថ្ងៃទី ២៩ ខែតុលា រដ្ឋបាលខេត្តកំពង់ធំក៏នឹងរៀបចំកម្មវិធីបណ្តែតប្រទីបបង្ហោះគោម បាញ់កាំជ្រួចអបអរសាទរដែលខេត្តកំពង់ធំមានឱកាសប្រារព្ធពិធីក្រោមដំបូលសន្តិភាព។
ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ លោកអភិបាលរងខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តសប្បាយរីករាយក្នុងកម្មវិធីនេះប្រកបដោយទំនួលខុសត្រូវខ្ពស់៕



អត្ថបទ៖ ឈាង មករា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន