ព័ត៌មានអន្ដរជាតិ
កីឡាករវាយកូនគោលលើទឹកកកអង់គ្លេស ស្លាប់ដោយសារឆូត ក ជាមួយស្បែកជើងស្គី
កីឡាករវាយកូនគោលលើទឹកកកអាជីពម្នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែតុលា បន្ទាប់ពីគាត់ឆូត ក ជាមួយស្បែកជើងស្គីអំឡុងពេលប្រកួតនៅទីក្រុង Sheffield នៃអង់គ្លេស ។

អ្នកស្លាប់មានឈ្មោះថា Adam Johnson អាយុ ២៩ ឆ្នាំ រងគ្រោះក្នុងការប្រកួត Derby ជាមួយក្រុម Sheffield Steelers ។ ដូច្នេះ ការប្រកួតនៅសាល Sheffield ត្រូវបានបោះបង់ចោលភ្លាមៗ ខណៈអ្នកគាំទ្រជាង ៨,០០០ នាក់ដែលស្ថិតក្នុងសាល ត្រូវបានស្នើសុំឱ្យចាកចេញទាំងអស់ ។
បើតាមសេចក្តីថ្លែងការណ៍មួយ ក្លឹប Nottingham Panthers បាននិយាយថា “Adam លេខ ៤៧ របស់យើង មិនត្រឹមតែជាអ្នកលេងវាយកូនគោលលើទឹកកកដ៏ឆ្នើមប៉ុណ្ណោះទេ ថែមទាំងជាមិត្តរួមក្រុមដ៏អស្ចារ្យ និងជាមនុស្សល្អមានអនាគតទៀតផង” ។

ក្រុមការងារគ្រប់គ្នាសូមផ្ញើការនឹករលឹក និងរំលែកទុក្ខទៅកាន់គ្រួសារ ដៃគូ និងមិត្តភ័ក្តិទាំងអស់របស់ Adam ក្នុងគ្រាដ៏លំបាកនេះដែរ ។

ទន្ទឹមនោះ Elite Ice Hockey League បានឲ្យដឹងថា ដោយសារអវត្តមានរបស់ Adam Johnson ការប្រកួតនៅថ្ងៃអាទិត្យ ទី២៩ ត្រូវបានពន្យារពេលទៅលើកក្រោយ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បែកស្ពានកញ្ចក់នៅឥណ្ឌូណេស៊ី ស្លាប់អ្នកទេសចរម្នាក់ (មានវីដេអូ)
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


