ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ផ្តល់គន្លឹះសំខាន់៣យ៉ាងដល់សិស្សគថ្លង់ និងកំព្រា ដើម្បីក្លាយជាសិស្សពូកែ
អ្នករៀនពូកែទៅបាន លុះត្រាតែសិស្សនោះ គោរពវិន័យ រៀនជាក្រុម និងមានអនាម័យ ទើបអាចក្លាយខ្លួនជាសិស្សពូកែ ឆាប់មានការងារធ្វើពេលរៀនចប់។ នេះជាការថ្លែងរបស់លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងមណ្ឌលកុមារកំព្រាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ។

ក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានណែនាំទៅដល់កុមារគថ្លង់ និងកុមារកំព្រា ឱ្យប្រកាន់ភ្ជាប់នូវគោលការណ៍៣ សំខាន់ៗ ដើម្បីឱ្យខ្លួនក្លាយទៅជាសិស្សរៀនពូកែ ក្លាយទៅជាធនធានដែលសំខាន់សម្រាប់សង្គមត្រូវការនៅពេលខាងមុខ។ គោលការណ៍ទាំង៣ចំណុចរបស់លោក ខៀវ កាញារីទ្ធ គឺទី១. គោរពវិន័យ៖ នៅពេលរៀនក្នុងថ្នាក់ សូមឱ្យខិតខំប្រឹងប្រែងស្តាប់ការអប់រំ និងណែនាំរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ជាពិសេសគោរពវិន័យក្នុងសាលាឱ្យបានខ្ជាប់ខ្ជួន ហើយកុំប្រព្រឹត្តិអំពើខុសឆ្គងនៅសាលា ដែលជាហេតុធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សដែលគេស្អប់ គេមិនចង់និយាយជាមួយ។

គោលការណ៍ទី២. រៀនជាក្រុម ដោយលោក រៀបរាប់ថា បើសិនចៅៗចង់ឱ្យខ្លួនឯងរៀនពូកែ គ្រាន់តែរៀនតែម្នាក់ឯង មិនអាចក្លាយខ្លួនជាសិស្សពូកែបានទេ លុះត្រាតែរៀនជាក្រុម ពន្យល់គ្នាទៅវិញទៅមកនៅរាល់ចំណុចណាដែលសមាជិកក្នុងក្រុមមិនចេះ ដើម្បីឱ្យពួកគាត់បានយល់ បានចេះ ហើយនៅពេលយើងមិនចេះវិញ ត្រូវសាកសួរមិត្តភក្តិក្នុងក្រុមឱ្យពួកគាត់ជួយពន្យល់។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា រៀនបែបនេះ មិនត្រឹមតែចេះខ្លួនឯងនោះទេ អាចធ្វើឱ្យសមាជិកទាំងអស់ក្នុងក្រុមបានចេះគ្រប់ៗតែម្តង។
ដោយឡែក គោលការណ៍ទី៣ គឺត្រូវមានអនាម័យជាប្រចាំ ដោយត្រង់ចំណុចនេះ លោក បានលើកឡើងថា មនុស្សម្នាក់ត្រឹមតែមានចំណេះ និងសមត្ថភាព មិនទាន់គ្រប់គ្រាន់ទេ គឺត្រូវមានអនាម័យជាប្រចាំថ្ងៃ។ លោក ខៀវ កាញារីទ្ធ ថា បើសិន មានតែចំណេះ ប៉ុន្តែ បែរជាសុខភាពខ្សោយ ក៏មិនអាចយកចំណេះនោះ ទៅប្រើប្រាស់ឱ្យក្លាយទៅជាលទ្ធផលបានល្អដែរ ព្រោះនៅពេលឈឺ មិនអាចមានស្មារតី ឬមានបញ្ញាវាងវៃដូចមនុស្សដែលមានសុខភាពល្អបានទេ។ ដូច្នេះ អ្នកតំណាងរាស្ត្ររូបនេះ បានណែនាំឱ្យសិស្សទាំងអស់ ត្រូវលាងដៃ លាងជើង ដុសធ្មេញជាប្រចាំថ្ងៃ ហើយត្រូវបរិភោគស្អាត រស់នៅស្អាត៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


