Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន នឹងបន្តកាន់តំណែង ជាប្រធានាធិបតីរុស្ស៊ី យ៉ាងតិចក៏ដល់ឆ្នាំ២០៣០ដែរ

បានផុស

នៅ

មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនាឆ្នាំ២០២៤ ដែលនេះដែលនឹងរក្សាលោកឲ្យកាន់តំណែងរយៈពេល៦ឆ្នាំទៀត ពោលគឺដល់ឆ្នាំ២០៣០ ខណៈលោកប្តេជ្ញា ត្រូវតែដឹកនាំប្រទេសឆ្លងកាត់ឲ្យផុតជម្លោះជាមួយអ៊ុយក្រែន។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Impakter)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពអនាមិកចំនួន៦បានពន្យល់ថា ព័ត៌មាននៃការសម្រេចចិត្តរបស់លោកពូទីន ត្រូវបានបញ្ជូនទៅកាន់វិមានក្រឹមឡាំងរួចទៅហើយ ហើយឥឡូវនេះ ទីប្រឹក្សាជាន់ខ្ពស់ កំពុងរៀបចំសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត។

ប្រភពមួយបានប្រាប់រ៉យទ័រថា “ការសម្រេចចិត្តត្រូវបានធ្វើឡើង លោកពូទីន នឹងឈរឈ្មោះ ព្រោះពិភពលោក​មើល​ទៅ​គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់”។

គួរបញ្ជាក់ថា លោក ពូទីន ត្រូវបានប្រគល់តំណែងជាប្រធានាធិបតីដោយលោក Boris Yeltsin នៅថ្ងៃចូលឆ្នាំសកល ឆ្នាំ១៩៩៩ ហើយកាន់តួនាទីនេះ យូរជាងអ្នកគ្រប់គ្រងរុស្ស៊ីដទៃទៀតណាណាទាំងអស់ ចាប់តាំងពីលោក Josef Stalin មក។

មន្ត្រីបរទេសជាច្រើនគិតទុករួចទៅហើយថា លោក ពូទីន នឹងបន្តកាន់អំណាចពេញមួយជីវិត ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយ ពីសំណាក់ប្រទេសរុស្ស៊ីនៅឡើយទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រកាសកាលពីខែកញ្ញាដែរថា ប្រសិនបើលោក ពូទីន សម្រេចចិត្តឈរឈ្មោះមែននោះ គ្មាននរណាម្នាក់អាចប្រកួតប្រជែងជាមួយលោកបានឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Perth Now

ចុចអាន៖ លោក ពូទីន ចង្អុលចំឈ្មោះប្រទេសតែមួយគត់ ជាដើមចមបង្កចលាចលនៅមជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម