ព័ត៌មានជាតិ
អ្នកឧកញ៉ា ហុង ពីវ បញ្ចេញលុយជាង ៥,៦លានដុល្លារ ទិញយកផ្ទះពីអតិថិជនវិញ
ក្រុមហ៊ុនបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ បានចំណាយប្រាក់ទិញផ្ទះរបស់អតិថិជន ចូលវិញអស់ទឹកប្រាក់ចំនួនជាង ៥,៦ លានដុល្លារ ក្រោយពីសេចក្តីសម្រេចចរចារបស់ភាគីពាក់ព័ន្ធចូលជាធរមានបានរយៈពេល ៧ថ្ងៃ ដោយមានអតិថិជន ៤៥៨ នាក់ ហើយចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមសេចក្តីប្រកាសរបស់បុរីពិភពថ្មី។

អ្នកឧកញ៉ា ហុង ពីវ ថ្លែងតាមសេចក្តីប្រកាសនេះថា កន្លងមក បុរីពិភពថ្មី តែងតែបានចាត់តាំងតំណាងឲ្យទៅចូលរួម ប្រជុំដោះស្រាយបញ្ហាជាមួយអតិថិជនគ្រប់ពេលវេលា។ ប្រជុំនៅសាលាខណ្ឌចំនួន៥ដង នៅសាលារាជធានីភ្នំពេញចំនួន ៣ដង និងអ្នកឧកញ៉ា បានចូលរួមប្រជុំផ្ទាល់ជាមួយអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំផងដែរ។
ក្រោយជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមហ៊ុនបានសម្រេចចេញសេចក្តីប្រកាសជូន ដំណឹង ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ អំពីការទិញផ្ទះចូលវិញ ដោយមានលក្ខខណ្ឌ។ ទោះបីលក្ខខណ្ឌថ្មីមិនមានចែងក្នុងកិច្ចសន្យាទិញលក់ពីមុនទាំងស្រុងក៏ដោយ ក្រុមហ៊ុននៅតែបន្តអនុវត្តតាមសេចក្ដីប្រកាស ហើយអានុភាពនៃសេចក្តីប្រកាសនោះ មិនមានការអនុវត្តន៍ ដោយភាពប្រតិសកម្មឡើយ។
ប្រភពដដែល បានបញ្ជាក់ថា មានអតិថិជនជាច្រើនបានយល់ និងគាំទ្រនូវលក្ខខណ្ឌថ្មីនេះ ហើយបានស្ម័គ្រចិត្តមកទទួលយកលក្ខខណ្ឌនេះ សល់តែចំនួនតិចតូចប៉ុណ្ណោះ។ បើតាមអ្នក=ឧកញ៉ា ហុង ពីវ «ក្រោយពីសេចក្តីសម្រេចចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន USD5,648,376 ដោយមានអតិថិជន 458 នាក់ ហើយ ចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត»។

ក្រុមហ៊ុនបានប្តេជ្ញា ខិតខំឱ្យអស់លទ្ធភាពក្នុងការសម្របសម្រួលលក្ខខណ្ឌ ដើម្បីសម្រាលដល់ការលំបាករបស់អតិថិជន ក្នុងបរិបទវិបត្តិអចលនទ្រព្យនេះ។ ប៉ុន្តែបើក្រុមហ៊ុន បានអះអាងថា ធ្វើតាមការទាមទារ ការចង់បានរបស់អតិថិជនមួយចំនួនតូច ដែលដឹកនាំដោយឈ្មោះ ហេង តារា នោះក្រុមហ៊ុនបុរីពិភពថ្មី នឹងក្ស័យធនជាមិនខាន ព្រោះក្រុមហ៊ុនក៏មានជាប់បំណុល ដូចគ្នាដែរ ដូចពាក្យចាស់ពោលថា “ទូកធំក្តោងធំ” បើក្រុមហ៊ុនក្ស័យធន នោះពិតជាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អតិថិជនទាំងអស់។
ជាមួយគ្នានេះ ម្ចាស់គម្រោងបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ បានអំពាវនាវឲ្យអតិថិជនទទួលយក និងអនុវត្តនូវគោលការណ៍ចុងក្រោយ និងសូមមិនចូលរួមបន្តដោះស្រាយនូវអ្វីដែលជាការទាមទារ លើសពីលក្ខខណ្ឌ ដូចមានក្នុងសេចក្តីប្រកាសជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ និងផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
សូមរម្លឹកថា ក្រោយផ្ទុះការតវ៉ាពីសំណាក់អតិថិជនមួយចំនួនរបស់ខ្លួន ដែលអះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនអនុវត្តតាមកិច្ចសន្យាទិញ-លក់ផ្ទះ, ក្រុមហ៊ុន បុរីពិភពថ្មី បានចេញមុខបកស្រាយជំហរអនុវត្តន៍កិច្ចសន្យា ទិញ-លក់ផ្ទះរបស់ខ្លួន។ តាមរយៈសេចក្តីប្រកាស ចុះថ្ងៃទី២៩តុលា ក្រុមហ៊ុន សម្រេចកែប្រែលក្ខខណ្ឌចំនួន៣ ដែលក្រុមហ៊ុនអះអាងថាជាលក្ខខណ្ឌសម្រាលដល់អតិថិជន នៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបវិបត្តិដូចបច្ចុប្បន្ន។
លក្ខខណ្ឌដែលក្រុមហ៊ុនប្រកាសកែប្រែនោះ រួមមាន៖ ទី១ សម្រាប់កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកនឹងប្រាក់បានកក់និងប្រាក់បានសងដើម ទូទាត់កាត់កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខខណ្ឌទី២ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញ។ ចំពោះករណីនេះ ក្រុមហ៊ុនទទួលទិញវិញតែប្រាក់ដើម បូកបន្ថែមនឹងប្រាក់បានកក់ និងប្រាក់បានសងដើម ទូទាត់ឬកាត់កងជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់ ឬខកខានបង់ប្រចាំខែ។
លក្ខខណ្ឌទី៣ គឺសម្រាប់កិច្ចសន្យាទិញលក់ផ្ទះគ្មានលក្ខខណ្ឌទទួលទិញវិញ សម្រាប់អតិថិជនមានផ្ទះ២។ ចំពោះលក្ខខណ្ឌនេះ គឺក្រុមហ៊ុនអនុវត្តន៍តែលើកិច្ចសន្យា ទិញផ្ទះមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ប៉ុណ្ណោះ ដោយក្រុមហ៊ុនទទួលទិញផ្ទះវិញ ៥០ភាគរយ នៃប្រាក់ដែលបានបង់ប្រចាំខែ(ប្រាក់ដើមបូកការប្រាក់) ចាប់ពីខែទី៧ឡើងទៅ បូកបន្ថែមប្រាក់បានកក់ និងប្រាក់បានសងដើម ហើយទូទាត់ជាក់ស្តែងជាមួយប្រាក់ដែលអតិថិជនជំពាក់បង់ប្រចាំខែ ហើយយកទៅទូទាត់ជាមួយអតិថិចននៅបង់រំលស់បន្ត។ ចំពោះប្រាក់នៅសល់ក្រោយទូទាត់ ក្រុមហ៊ុន មិនប្រគល់ជូនវិញទេ៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


