ជីវិតកម្សាន្ដ
បុគ្គលិក Celine ម្នាក់ទម្លាយថា សុខភាព Lisa ទ្រុឌទ្រោម និងត្រូវលេបថ្នាំឈឺក្បាលច្រើនដង
នាពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម Twitter (X) កំពុងចែករំលែកការបង្ហោះរបស់អតីតបុគ្គលិកនៃហាងយីហោ Celine ដែលរៀបរាប់ពីបទពិសោធន៍នៃការជួប Lisa ។ ជាពិសេស បុគ្គលម្នាក់នេះបាននិយាយថា នៅពេលដែលនាងបានជួបសមាជិកក្មេងជាងគេរបស់ BLACKPINK ក្នុងខែមិថុនា ឆ្នាំ២០២៣ ស្ថានភាពរបស់ Lisa មិនល្អទេ ហើយនាងត្រូវលេបថ្នាំឈឺក្បាលជាច្រើនដង។

អតីតបុគ្គលិក Celine រូបនោះបានទម្លាយថា ការជួប Lisa នៅ Celine គឺប្រហែលម៉ោង ៦ ព្រឹក នៅពេលដែលខ្ញុំរៀបនឹងចេញពីធ្វើការ ខ្ញុំក៏រត់ទៅ Lisa នាងចូលទៅក្នុងហាង ហើយសាកល្បងរបស់របរមួយចំនួនមុននឹងចាកចេញ។ នៅទីបំផុតនាងបានទិញ ខោខូវប៊យមួយគូ រ៉ូបរដូវក្តៅ និងទឹកអប់មួយចំនួន។ ខុសពីកាលវិភាគរបស់តារាល្បីៗផ្សេងទៀត នាងបានទៅដើរទិញឥវ៉ាន់ជាផ្នែកនៃកាលវិភាគឯកជនជាមួយអ្នកគ្រប់គ្រងរបស់នាង ហើយដោយមិនមានការជូនដំណឹងលើសពីនេះទៅទៀត LVMH ក៏មិនអនុញ្ញាតឲ្យបុគ្គលិកសុំហត្ថលេខា ឬយក រូបថត។

តាមពិត ស្ថានភាពរបស់ Lisa នៅពេលនោះមិនសូវល្អប៉ុន្មានទេ។ នាងបានលេបថ្នាំឈឺក្បាលជាច្រើនដង។ នាងបានបង្ហាញខ្លួនដោយគ្មានការតុបតែងមុខ មើលទៅធម្មជាតិ ហើយពណ៌សម្បុរស្បែករបស់នាងស្លេកបន្តិច។ បុគ្គលិកហាងកូរ៉េម្នាក់របស់យើងបានសួរនាងជាភាសាកូរ៉េថា តើសុខភាពរបស់នាងមិនអីទេ ហើយនាងបានឆ្លើយថា “សុខសប្បាយទេ”។ ប្រហែលជាកាលវិភាគសម្តែងដ៏មមាញឹករបស់នាងធ្វើឲ្យនាងមានពេលសម្រាក។
ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានចូលរួមការប្រគុំតន្ត្រីរបស់ BLACKPINK ហើយបានអង្គុយនៅជិតឆាក។ មន្តស្នេហ៍របស់នាងនៅលើឆាក និងក្រៅឆាកគឺខុសគ្នាទាំងស្រុង។ នៅលើឆាក នាងពោរពេញទៅដោយថាមពល ដូចជាតារាចាំងពន្លឺ។ ដែលធ្វើឲ្យខ្ញុំដឹងថា ទោះបីជានាងជ្រើសរើសផ្លូវណាក៏ដោយ យ៉ាងហោចណាស់នៅពេលប្រឈមមុខនឹងទស្សនិកជន នាងនៅតែលះបង់ដោយស្មោះ។ នោះជាអ្វីដែលខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចបដិសេធចំពោះនាងឡើយ”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


