កីឡា
ពានសម្តេចតេជោ ហ៊ុន សែន ២០២៣ ថ្នាក់ខេត្តរកឃើញ៤ក្រុមចុងក្រោយ
ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣ ថ្នាក់ខេត្តរកឃើញក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចប់វគ្គ៨ក្រុមចុងក្រោយនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមខេត្តកំពង់ធំបានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោថ្នាក់ខេត្ត បន្ទាប់ពីបានយកឈ្នះលើក្រុមខេត្តពោធិ៍សាត់ដោយលទ្ធផល ៥-០ ក្នុងជើងទី២ ដូច្នេះសរុបទាំងពីរជើងឈ្នះដោយលទ្ធផល ៦-១។

ចំពោះក្រុមខេត្តបន្ទាយមានជ័យបានយកឈ្នះលើក្រុមខេត្តរតនគិរីដោយលទ្ធផលចាស់ដៃតែម្តងក្នុងជើងទី២នេះគឺ ៧-២ ដូច្នេះសរុបទាំងពីរជើង ១០-៣ ហើយបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២ ក្រោយធ្លាប់ឡើងកាលពី២០២១។

ដោយឡែកក្រុមខេត្តត្បូងឃ្មុំបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ថ្នាក់ខេត្តនេះទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមខេត្តព្រះសីហនុដោយលទ្ធផល ៣-១ ក្នុងជើងទី២ ដូច្នេះសរុបទាំងពីរជើងឈ្នះ ៥-៣។ នេះជាលើកទី៥ជាប់គ្នាដែលក្រុមខេត្តត្បូងឃ្មុំបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងធ្លាប់ឈ្នះជើងឯកថ្នាក់ខេត្តកាលពីឆ្នាំ២០១៩។

លទ្ធផលជើងទី១
- ខេត្តកំពង់ចាម ០-១ ភ្នំពេញហ្គាឡាក់ស៊ី ថ្ងៃ២៦ ខែតុលា
- ខេត្តរតនគិរី ១-៣ ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣១ ខែតុលា
- ខេត្តពោធិ៍សាត់ ១-១ ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែតុលា
- ខេត្តព្រះសីហនុ ២-២ ខេត្តត្បូងឃ្មុំ ថ្ងៃទី១ ខែវិច្ឆិកា
លទ្ធផលជើងទី២
- ភ្នំពេញហ្គាឡាក់ស៊ី ០-១ ខេត្តកំពង់ចាម ថ្ងៃទី១ ខែវិច្ឆិកា (ពីរជើងស្មើ ១-១, ប៉េណាល់ទី ២-៤)
- ខេត្តត្បូងឃ្មុំ ៣-១ ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែវិច្ឆិកា (សរុបពីរជើង ៥-៣)
- ខេត្តកំពង់ធំ ៥-០ ខេត្តពោធិ៍សាត់ ថ្ងៃទី១០ ខែវិច្ឆិកា (សរុបពីរជើង ៦-១)
- ខេត្តបន្ទាយមានជ័យ ៧-២ ខេត្តរតនគិរី ថ្ងៃទី១០ ខែវិច្ឆិកា (សរុបពីរជើង ១០-៣)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ខេត្តកំពង់ចាម vs ខេត្តកំពង់ចាម
- ខេត្តបន្ទាយមានជ័យ vs ខេត្តត្បូងឃ្មុំ
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


