ជីវិតកម្សាន្ដ
ផ្ទុះការសរសើរខ្លាំង ក្រោយលោក ព្រាប សុវត្ថិ ចេញបទ “Gang Gang” ហើយត្រូវជនបរទេសយកទៅ Reaction ផ្អើលពេញ youtube
នៅប៉ុន្មានឆ្នាំចុងក្រោយ ជនជាតិបរទេសបានធ្វើ Reaction លើបទចម្រៀងខ្មែរជាច្រើន ប៉ុន្តែនេះ ជាលើកទី១ ដែលឃើញពួកគេ បានធ្វើវីដេអូ Reaction លើបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ លើបទ “Gang Gang”។

បទ “Gang Gang” គឺជាស្នាដៃរបស់កូនពៅរបស់ លោក ព្រាប សុវត្ថិ និពន្ធឡើងឲ្យឪពុកច្រៀង ដោយបានចេញកាលពីសប្ដាហ៍មុន។ បទនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយសារ ថា នេះជាលើកទី១ ដែលលោក ព្រាប សុវត្ថិ ល្បីឈ្មោះប្រមាណ២ទសវត្សរ៍ហើយ ទើបមាន ចេញបទចម្រៀងប្រភេទ Hip Hop នាដើមឆ្នាំ២០២១នេះ។ ភ្លាមៗបានធ្វើឲ្យក្រុមតារាចម្រៀងរ៉េប បានសម្ដែងបានការភ្ញាក់ផ្អើលនិងមិនគួរឲ្យជឿ។

សូម្បីលោក ងួន ចាន់ដេវីដ តារារ៉េបពេញនិយមមួយរូប ក៏បានបញ្ចេញសារក្នុងន័យថា លោក នឹងទៅរកស៊ីបញ្ចូលបទភ្លេងវិញ ប្រសិនបើតារារ៉េបច្បង បានលុកលុយមកដល់សិល្បៈចម្រៀងរ៉េបទៅហើយ។ ជាមួយគ្នានេះ ប្រិយមិត្តរបស់តារាចម្រៀងផ្ទាល់ ក៏ភ្ញាក់ផ្អើលនិងមិនគិតថា កំពូល តារាចម្រៀងរបស់ពួកគេ អាចឈានមកលុកលុយបទប្រភេទឡើយ។ យ៉ាងណាក៏ដោយ គេមើលឃើញថា តារាចម្រៀងជើងចាស់ នៅតែធ្វើបានល្អ និងបានទទួលការ សរសើរជាច្រើនដែរថា លោកពិតជាតារាចម្រៀង ដែលមានទេពកោសល្យខ្ពស់ អាចច្រៀងបាន គ្រប់ប្រភេទបទ ហើយក្នុងនោះប្រិយមិត្តខ្លះ លើកឡើងថា លោករ៉េបបានញាប់ជាងតារារ៉េប អាជីពទៅទៀត។



ស្ថានភាពនេះ ហើយបានល្បីសុះសាយទៅដល់ក្រុមធ្វើ Reaction បរទេសរហូតពួកគេ នៅមិន សុខចេញមក Reaction លើបទរបស់លោក ព្រាប សុវត្ថិ ជាលើកដំបូង។ ក្រុមនោះគេឃើញមាន ជនជាតិអាមេរិក៣នាក់ យកមកធ្វើ Reaction ដែរ ប៉ុន្តែមិនដឹងពួកគេនិយាយអ្វីខ្លះនោះទេ។ យ៉ាង ណាអ្នកធ្វើ Reaction ជាជនជាតិខ្មែរមួយរូបបានលើកឡើងថា បទរបស់កំពូលតារាចម្រៀងរូប នេះ ពិតជាផ្ទុះខ្លាំងហើយថា អ្វីដែលលោក ព្រាប សុវត្ថិ បានធ្វើគឺថា មានភាពខុសប្លែកខ្លាំងមែន ទែន!
តោះ…ទស្សនាពួកគេទាំងអស់គ្នា៖
អត្ថបទ៖ ស៊ុន ហួត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


