ព័ត៌មានជាតិ
កងកម្លាំងពិសេសកម្ពុជា ចេញទៅចូលរួមសមយុទ្ធនៅប្រទេសចិន
កងកម្លាំងពិសេសនៃកងយោធពលខេមរភូមិន្ទចំនួន៩២នាក់ ប្រដាប់ដោយសម្ភារៈបរិក្ខាយោធាបានចេញដំណើរទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង ប្រទេសចិនហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម «សន្តិភាព មិត្តភាព អាម៉ាន់ យូ យី ២០២៣»។

សមយុទ្ធរួមគ្នានេះ រៀបចំឡើងក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលកងទ័ពរំដោះប្រជាជនចិន ធ្វើជាម្ចាស់ផ្ទះ និងមានការចូលរួមពីកងកម្លាំងទ័ពពិសេសរបស់កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ថៃ និងការចូលរួមសង្កេតការណ៍ពីអ្នកតំណាងអង្គការសហប្រជាជាតិ។ សមយុទ្ធនេះ មានរយៈពេលជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងឱកាសចុះត្រួតពិនិត្យមុនពេលចេញដំណើររបស់កងកម្លាំងរបស់កម្ពុជា លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា នេះគឺជាមោទនភាព និងជាមុខមាត់សម្រាប់ប្រជាជនកម្ពុជា ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានភាគីចិន អញ្ជើញឱ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមដ៏មានសារសំខាន់នេះ។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះ លោក ជឿជាក់ថា កងកម្លាំងរបស់កម្ពុជា ដែលចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន