ព័ត៌មានជាតិ
ដំណោះស្រាយការជន់លិចនៅសង្កាត់ព្រែកប្រា ព្រែកថ្មី ជម្លៀសអ្នករស់នៅលើព្រែកទៅទីតាំងថ្មី
ទីតាំងដែលបច្ចុប្បន្នរងការលិចលង់ដោយជំនន់ទឹកភ្លៀងអាចធូរស្រាល ខណះដែលអាជ្ញាធរខណ្ឌច្បារអំពៅបានសម្រេចឲ្យអ្នកសង់លំនៅឋានលើព្រែកទៅរស់នៅទីតាំងថ្មី ដោយអាជ្ញាធររកដីសមរម្យឲ្យរស់នៅស្របច្បាប់។
យោងតាមប្រសាសន៍លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅប៉ុន្មានថ្ងៃនេះអាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលសង់ផ្ទះលើដីព្រែកបង្កឲ្យស្ទះទឹក ដែលត្រូវបង្ហូរចូលទន្លេធ្វើឲ្យទឹកភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋរស់នៅសង្កាត់ព្រែកប្រា ព្រែកថ្មី ព្រែកឯង និងសង្កាត់និរោធក្រោយពេលភ្លៀងធ្លាក់មក។


លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា កន្លងមកប្រជាពលរដ្ឋបានសង់ផ្ទះលើព្រែក សម្រាប់បង្ហូរទឹកចេញពីបឹងចូលទន្លេស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីជាង ២០០ គ្រួសារហើយនាពេលនេះអាជ្ញាធរបានសម្រេចរកដីថ្មីឲ្យបងប្អូនស្នាក់នៅដែលស្ថិតនៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចម្ងាយពីទីតាំងចាស់ប្រមាណជា៣ គីឡូម៉ែត្រ ដោយមានទឹកភ្លើងរដ្ឋប្រើប្រាស់ទៀតផង។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅលើដីថ្មីដោយមានការចាប់ឆ្នោតតាមប្លង់ដីដោយក្នុង ១ គ្រួសារបានដីទំហំ ៤ ម៉ែត្រកន្លះ ជម្រៅ ១៥ ម៉ែត្រហើយមកដល់ថ្ងៃនេះគឺនៅសល់តែ ២០ គ្រួសារទៀតពុំទាន់រុះរើចេញ។



បើតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅចាប់តាំងពីប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅលើទឹកដីថ្មីដែលប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់រួចមក គ្រឿងចក្រក៏ចាប់ផ្តើមស្តារប្រឡាយដើម្បីរំដោះទឹកចេញពីតំបន់ដែលរងការលិចលង់ចំនួន ៤ សង្កាត់នេះឲ្យស្រកទៅវិញបានឆាប់រហ័ស និងលែងលិចលង់នៅឆ្នាំក្រោយៗទៀតហើយ៕
អត្ថបទ៖ នរា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល