ព័ត៌មានជាតិ
ហេតុអ្វីរដ្ឋមិនអាចបញ្ចុះតម្លៃពន្ធនាំចូលរថយន្តថ្មី និងរថយន្តដឹកជញ្ជូនតាមការស្នើរបស់វិស័យឯកជន?
តំណាងវិស័យឯកជន លោកឧកញ៉ា សូ ងួន ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា បានដាក់សំណើដោយផ្ទាល់ទៅសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាថ្ងៃទី ១៣ វិច្ឆិកា ក្នុងការពិចារណាអនុគ្រោះពន្ធនាំចូលរថយន្តថ្មី លើកលែងអាករលើតម្លៃពិសេសនានា អាករលើតម្លៃបន្ថែម និងរថយន្តដឹកជញ្ជូនធុនធ្ងន់ ដល់ក្រុមហ៊ុនដឹកជញ្ជូនស្របច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយលើការប្រើប្រាស់ប្រេងឥន្ធនៈ គ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានជាដើម។

ឆ្លើយតបនឹងសំណើនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលមិនទាន់អាចមានលទ្ធភាពបញ្ចុះតម្លៃពន្ធបន្ថែមបានទេ ដោយសារចំណូលពីពន្ធ និង អាករលើរថយន្ត គឺជាប្រភពចំណូលមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ ទោះយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ចុះ អាករពិសេសម្ដងរួចទៅហើយ តាមរយៈអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១, ក្នុងនោះ៖ ទី១. ពីអត្រា ៤០% មក ២៥% លើមុខទំនិញរថយន្តសណ្តោង និងរ៉ឺម៉ក គ្រប់ប្រភេទ (រថយន្តដឹកកុងតឺន័រ);ទី២ ពីអត្រា ៤០% មក ៣០% លើមុខទំនិញរថយន្តដឹកទំនិញដែលមានទម្ងន់សរុប (GVW) លើសពី ៥ តោន; និង ទី៣. ពីអត្រា ៤០% មក ៣០% លើមុខទំនិញរថយន្តបែន, រថយន្តស្ទូច និងរថយន្ត ឯកទេសផ្សេងទៀត ។ ទន្ទឹមនេះដែរ, អត្រាពន្ធនាំចូលលើរថយន្តដឹកជញ្ជូនជាទូទៅ គឺ ១៥% ប៉ុណ្ណោះ; ប៉ុន្តែអត្រានេះ មានកម្រិត ០% ប្រសិនបើរថយន្តដឹកជញ្ជូន ត្រូវបាននាំចូលពីប្រទេសដៃគូ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជា ការបញ្ជូនទំនិញពីកន្លែងផលិតទៅកាន់ទីផ្សារ ក្នុងស្រុក និងអន្តរជាតិ ពឹងផ្អែកលើគុណភាពនៃសេវាឡូជីស្ទីក និងដឹកជញ្ជូន។

វិស័យឯកជនតែងលើកឡើងថា កង្វះសេវាឡូជីស្ទីក និងថ្លៃដឹកជញ្ជូនខ្ពស់ ប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បានបង្កើនការវិនិយោគលើវិស័យដឹកជញ្ជូនជាបន្តបន្ទាប់ ជាពិសេសការវិនិយោគលើការកសាងហេដ្ឋរចនាសម្ព័ន្ធ ។ សម្រាប់វិស័យនេះ, បញ្ហាមួយ ដែលមានការស្នើសុំកន្លងមក គឺការដំឡើងកម្រិត ទម្ងន់ដឹកជញ្ជូនសរុប ៤០ តោនទៅដល់ ៤៥ តោន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន ជាពិសេសក្នុងវិស័យកសិកម្ម ។ ពាក់ព័ន្ធបញ្ហានេះ សម្រេចធិបតីបានផ្តល់ការអនុញ្ញាតជាគោលការណ៍លើការដំឡើងកម្រិតទម្ងន់រថយន្តដឹកទំនិញពី ៤០ តោនទៅដល់ ៤៥ តោន ។ ដើម្បីអនុវត្តការងារនេះ ឱ្យបានឆាប់ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងសិក្សាពីបច្ចេកទេស ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកំណត់ប្រភេទរថយន្ត និងប្រភេទផ្លូវ ដែលអាចប្រើប្រាស់បានសម្រាប់ការដំឡើងកម្រិតទម្ងន់នេះ៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


