ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ និង ឈិន ម៉ានិច្ច ហោះមកកម្ពុជាវិញតាមការកំណត់
គេចាំបានថាតារាចម្រៀងប្រុសរៀមច្បងលោក ឆន សុវណ្ណារាជ កាលពីថ្មីៗកន្លងទៅបានដឹកដៃតារាចម្រៀង ឈិន ម៉ានិច្ច ចេញទៅច្រៀង និងសម្ដែងនៅក្រៅប្រទេសយ៉ាងភ្ញាក់ផ្អើល។

បន្ទាប់ពីចេញទៅច្រៀង និងសម្តែងនៅលើទឹកដីប្រទេសកាណាដារយៈពេលជាង ១ខែ ទីបំផុតតារាចម្រៀង ឆន សុវណ្ណារាជ និងតារាស្រីកញ្ញា ឈិន ម៉ានិច្ច បានដល់ពេលវេលាកំណត់ឡើងយន្តហោះត្រឡប់មកទឹកដីប្រទេសកំណើតកម្ពុជាវិញហើយ។
នៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងចាស់វស្សាគឺលោក ឆន សុវណ្ណារាជ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការវិលត្រឡប់ដោយខ្លីថាលាហើយ កាណាដា អរគុណគ្រប់យ៉ាង ជួបគ្នាលើកក្រោយណាជួបគ្នាឆាប់ៗកម្ពុជាជាទីស្នេហា។ ចំណែកឯតារាស្រី ឈិន ម៉ានិច្ច ក៏បានឲ្យដឹងដែរថា អរគុណបងៗ សម្រាប់ការទទួលយ៉ាងកក់ក្តៅរយៈពេល ១ខែ ១០ថ្ងៃ- ហោះទៅកម្ពុជាវិញហើយ។

គួររម្លឹកថាដំណើរចេញទៅក្រៅប្រទេសពីសំណាក់តារាចម្រៀងលោក ឆន សុវណ្ណារាជ និងតារាវ័យក្មេង ឈិន ម៉ានិច្ច ហោះទៅក្រៅប្រទេសកាលថ្មីៗនោះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍គ្រប់គ្នា។ បើតាមការបញ្ជាក់ពីលោក ឆន សុវណ្ណារាជ បានឲ្យដឹងថា ការចេញទៅលើកនេះគឺលោកនិងម៉ានិច្ច មានបេសកម្មច្រៀង -សម្តែងនៅទឹកដីប្រទេសកាណាដា។

តារាចម្រៀងលោក ឆន សុវណ្ណារាជ ធ្លាប់បានបញ្ជាក់ដែរថា ការចេញទៅនេះ គឺប្រើពេល ១ខែកន្លះដើម្បីស្នាក់នៅច្រៀងទីនោះ។ យ៉ាងមិញពេលនេះការស្នាក់នៅរបស់អ្នកទាំងពីរបានដល់ពេលកំណត់ និងបានឡើងយន្តហោះត្រឡប់មកកម្ពុជាវិញហើយនាថ្ងៃ១៤ ខែវិច្ឆិកា នេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


