សន្តិសុខសង្គម
អ្នកប្រើប្រាស់គ្រឿងញៀនមិនបានទៅព្យាបាល តែងបង្កក្តីបារម្ភដល់ក្រុមគ្រួសារ និងសហគមន៍
លោកអភិបាលរងខេត្តកោះកុង បានលើកឡើងថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនមិនបានទៅព្យាបាលបន្សាប តែងតែបង្កក្តីកង្វល់ដល់ក្រុមគ្រួសារ និងសហគមន៍មូលដ្ឋាន។
ការអះអាងបែបនេះរបស់លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងខេត្ត កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តកោះកុង ក៏បានរំលេចទៀតថា ការនាំគ្រឿងញៀនចូលមកក្នុងខេត្តទាំងករណីនាំចូលក្នុងទ្រង់ទ្រាយធំៗនៅតែបន្តមាន ហើយត្រូវបានសមត្ថកិច្ចជំនាញរកឃើញ និងបង្រ្កាបបានជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការប្រើបំពានគ្រឿងញៀនបន្តកើតមានក្នុងស្រទាប់យុវវ័យក្នុងសហគមន៍មូលដ្ឋាន និងទីជនបទខ្លះក្នុងភូមិសាស្រ្តរបស់ខេត្ត។

ដើម្បីជាយន្តការឆ្លើយដោះស្រាយបានទាន់ពេលវេលា រដ្ឋបាលខេត្តកោះកុង តែងរិះរកយុទ្ធសាស្រ្តផ្សព្វផ្សាយអប់រំណែនាំតាមសហគមន៍ សាលារៀន និងតាមដានមុខសញ្ញាជួញដូរចែកចាយ ឬប្រើប្រាស់ជាប្រចាំមិនថាបទល្មើសតូច និងធំនោះទេ។ ចំពោះជនប្រើប្រាស់កម្រិតស្រាល ក៏បានជំរុញឱ្យទៅពិនិត្យព្យាបាលបន្សាបតាមមណ្ឌលនានា គ្រាខេត្តគ្មានមណ្ឌលបន្សាបព្យាបាលក៏ដោយ។

១០ខែឆ្នាំ២០២៣នេះ សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀនចំនួន៧៩ករណី ឃាត់ខ្លួនមនុស្ស១៤៩នាក់ និងដកហូតវត្ថុតាងមានជាថ្នាំញៀនចំនួន៨៦៨.៩៣ក្រាម ម៉ូតូ១៧គ្រឿង កាំភ្លើងកែច្នៃ៦គ្រឿង ទូកម៉ាស៊ីន៤គ្រឿង និងទូរស័ព្ទ១០៣គ្រឿង។ នេះបើយោងតាមលទ្ធផលការងាររបស់គណៈកម្មាធការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង។

ពាក់ព័ន្ធការបន្សាបព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀនកម្រិតស្រាល នាយឧត្តមសេនីយឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំអោយមកទទួលសេវាព្យាបាលឥតគិតថ្លៃនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យខេត្ត។

អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា ការអនុវត្តបែបនេះ ក្នុងគោលបំណដើម្បីកាត់បន្ថយការចង្អៀតណែនក្នុងមណ្ឌលបន្សាប កាត់បន្ថយប្រាក់កាក់ និងផ្តល់ឱ្យដល់ពួកគាត់អាចរៀនសូត្រ ឬចិញ្ចឹមជីវភាពគ្រួសារជាដើម។ មន្រ្តីជំនាញអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងដែរថា ការពិនិត្យព្យាបាលអ្នកប្រើប្រាស់គ្រឿងញៀនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ដោយចំណាយពេលវេលាច្រើនតាមដានអាការៈថែទាំ និងអប់រំផ្លូវចិត្តរបស់ពួកគេដើរមកផ្លូវល្អមិនបន្តសេពគ្រឿងញៀនឡើងវិញ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


