ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមាន អង្គការសហប្រជាជាតិពីសង្រ្គាមមជ្ឈិមបូព៌ា
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានព្រមានអង្គការសហប្រជាជាតិថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំ ប្រសិនបើពួកសកម្មប្រយុទ្ធហេសបូឡា នៅតែស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ក្បែរព្រំដែនប្រទេសអ៊ីស្រាអែល។

ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែលបានអះអាងថា អ្នកការទូតរូបនេះបានចេញការព្រមាន បន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការបាញ់ផ្លោង និងការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនអ៊ីស្រាអែល-លីបង់។ ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងចាប់តាំងពីការលុកលុយយ៉ាងសាហាវដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ចូលក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

រីឯក្រុមហេសបូឡាវិញនិយាយថា ខ្លួនបានចូលរួមជាមួយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ដើម្បីប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់អាចបញ្ឈប់ការវាយលុកនៅឡើយ។
រាយការណ៍កាលពីថ្ងៃអង្គារ ប៉ុស្តិ៍លេខ ១២ បានអះអាងថា លោក Cohen បានព្រមានទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអនុវត្តដំណោះស្រាយ ១៧០១ ដែលបាននាំមកនូវការបញ្ចប់ជម្លោះឆ្នាំ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ ដំណោះស្រាយនេះក៏បានអំពាវនាវឱ្យមានការរំសាយអាវុធ និងដកក្រុមប្រដាប់អាវុធលីបង់ រួមទាំងក្រុមហេសបូឡា ចេញពីភាគខាងត្បូងនៃទន្លេ Litani ក្បែរព្រំដែនអ៊ីស្រាអែលផងដែរ។

លោក Cohen បានព្យាករណ៍ថា ការបរាជ័យដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តវិធានការណ៍បញ្ចប់ជម្លោះអាចបណ្តាលឱ្យមានសង្រ្គាមក្នុងតំបន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ប៉េរូ រកឃើញសាកសពម៉ាំមីកុមារ មានអាយុកាល ១ពាន់ឆ្នាំ
ចុចអាន៖ អ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែកនៅហ្គាហ្សា មុនអនុវត្តបទឈប់បាញ់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


