ព័ត៌មានអន្ដរជាតិ
ណាតូ គ្រោងបង្កើតតំបន់យោធាពិសេស ដើម្បីធ្វើប្រតិបត្តិការ ករណីផ្ទុះសង្គ្រាមជាមួយ រុស្ស៊ី
ប្រធានផ្នែកព័ស្តុភារអឺរ៉ុបរបស់អង្គការណាតូ បានជំរុញឲ្យប្រទេសនានានៅទ្វីបនេះ ត្រូវបង្កើតតំបន់ពិសេសមួយគឺ តំបន់ “យោធា Schengen” ដើម្បីអនុញ្ញាតឲ្យមានការចល័តកងទ័ព បរិក្ខារ និងគ្រាប់រំសេវឆាប់រហ័សក្នុងព្រឹត្តិការណ៍ផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។

ឧត្តមសេនីយ៍ឯក Alexander Sollfrank បានប្រាប់ Reuters ក្នុងបទសម្ភាសដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែវិច្ឆិកាថា “យើងជិតអស់ពេលហើយ! បើក្នុងពេលមានសន្តិភាពយើងមិនអាចធ្វើរឿងទាំងនេះបានទេ នោះយើងនឹងមិនអាចធ្វើវាបានឡើយក្នុងករណីមានវិបត្តិឬសង្គ្រាម”។
លោក Sollfrank គឺទទួលបន្ទុកនៅទីបញ្ជាការគាំទ្ររួមរបស់អង្គការណាតូ (JSEC) មានមូលដ្ឋានក្នុងទីក្រុង Ulm នៃប្រទេសអាល្លឺម៉ង់ ដែលសម្របសម្រួលចលនារបស់កងទ័ព និងសម្ភាររបស់ប្លុកនេះ នៅទូទាំងទ្វីបទាំងមូល។ លោកពន្យល់ថា ថ្វីបើ JSEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីសម្រួលដល់ការត្រៀមរៀបចំធ្វើសង្រ្គាមដ៏មានសក្តានុពលជាមួយរុស្ស៊ីក៏ពិតមែន ប៉ុន្តែការងាររបស់ខ្លួននៅតែមានបញ្ហាដោយសារតែបទប្បញ្ញត្តិថ្នាក់ជាតិ។

លោកបន្ថែមថា ការបញ្ជូនគ្រាប់រំសេវឆ្លងកាត់ព្រំដែនអ៊ឺរ៉ុប ជារឿយៗតម្រូវឲ្យមានការអនុញ្ញាតជាពិសេស ខណៈការចល័តកងទ័ព ឬឧបករណ៍ធំៗ អាចទាមទារការជូនដំណឹងជាមុន។ ដូចនេះ លោកស្នើឲ្យបណ្តាប្រទេសអ៊ឺរ៉ុប គួរតែបង្កើតតំបន់ “យោធា Schengen” ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ណាតូ មានទាហាន ១០០០០នាក់ ក្នុងក្រុមសមរភូមិចំនួន៨ ដែលឈរជើងនៅទូទាំងអឺរ៉ុបខាងកើត។
អគ្គលេខាធិការ Jens Stoltenberg បានប្រកាសកាលពីឆ្នាំមុនថា លោកមានបំណងបន្ថែមកងទ័ពបម្រុងកម្រិតខ្ពស់ចំនួន ៣០០០០០នាក់ទៀត ដើម្បីទៅជួយពួកគេនាពេលអនាគត។ នៅក្រោមផែនការរបស់ Stoltenberg, កងទ័ពចំនួន ១០០០០០នាក់ នឹងអាចទៅដល់សមរភូមិក្នុងរយៈពេលមួយសប្តាហ៍ ខណៈអ្នកនៅសល់នឹងទៅដល់នៅមួយខែក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ព្រមានថា មហាអំណាចយោធាលោកខាងលិច ជិតអស់គ្រាប់ឲ្យអ៊ុយក្រែនហើយ ព្រោះប្រទេសខ្លះ ជួយឡើងអស់ពីខ្លួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


