ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Elon Musk ឆ្លើយតបក្រុមហាម៉ាស ក្រោយអញ្ជើញលោកទៅទស្សនកិច្ចនៅហ្គាហ្សា
នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានបដិសេធសំណើរបស់មន្ត្រីជាន់ខ្ពស់នៃក្រុមឧទ្ទាមហាម៉ាសដែលអញ្ជើញឱ្យទៅទស្សនាតំបន់ហ្គាហ្សាដើម្បីមើលការដួលរលំនៃការវាយប្រហាររបស់អ៊ីស្រាអែល។

កាលពីថ្ងៃចន្ទមហាសេដ្ឋីអាមេរិករូបនេះ បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងអំឡុងពេលដែលលោកបានយល់ស្របថា ប្រទេសនេះគ្មានជម្រើសអ្វីផ្សេងក្រៅពីការបំផ្លាញក្រុមហាម៉ាសនោះទេ។ លុះមកដល់ថ្ងៃអង្គារ លោក Osama Hamdan សមាជិកនៃការិយាល័យនយោបាយហាម៉ាសបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង បេរ៉ូត ប្រទេសលីបង់ថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីននឹងរីករាយក្នុងការបង្ហាញលោក Musk អំពីទំហំនៃការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញដែលអ៊ីស្រាអែលបានប្រព្រឹត្តលើប្រជាជនហ្គាហ្សា។

ភ្លាមៗមហាសេដ្ឋីវ័យ ៥២ឆ្នាំ បានឆ្លើយតបថា វាហាក់ដូចជាគ្រោះថ្នាក់បន្តិចនៅទីនោះ សម្រាប់ពេលបច្ចុប្បន្ននេះ។ ការឆ្លើយតបរបស់មហាសេដ្ឋីអាមេរិកធ្វើឡើងបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដោយជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានាធិបតី Isaac Herzog ។
យ៉ាងណាមិញ ក្រោយជំនួបជាមួយរដ្ឋាភិបាលអ៊ីស្រាអែល លោក Elon Musk បានយល់ស្របជាមួយនឹងគោលជំហរចុងក្រោយរបស់ពួកហាម៉ាស ដោយលើកហេតុផលថា អ្នកដែលមានបំណងធ្វើឃាតត្រូវតែបង្រ្កាប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ផ្ដើមជើងហោះហើរក្នុងស្រុកចំនួន ៩ ឡើងវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


