ព័ត៌មានអន្ដរជាតិ
តើអាមេរិក ប្រតិកម្មបែបណា ចំពោះការរំលោភបទឈប់បាញ់នៅហ្គាហ្សា?
ក្រោយមានសេចក្តីរាយការណ៍អំពីការរំលោភបទឈប់បាញ់ពីសំណាក់ក្រុមហាម៉ាសនិងអ៊ីស្រាអែល ចាប់តាំងពីភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមក សហរដ្ឋអាមេរិកបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងដោយព្រមានក្រុមហាម៉ាសនិងបង្កើនសកម្មភាពការទូតយ៉ាងខ្លាំង។

ក្រោយផ្ទុះហិង្សាជាបន្តបន្ទាប់ មន្ត្រីអាមេរិកក៏បានទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីដោះស្រាយបទឈប់បាញ់ដ៏ផុយស្រួយនេះ។
ជាប្រតិកម្មរបស់អាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមអំពីផលវិបាកធ្ងន់ធ្ងរប្រឆាំងនឹងក្រុមហាម៉ាស ប្រសិនបើរំលោភកិច្ចព្រមព្រៀងនេះ។ កាលពីថ្ងៃទី២០ខែតុលា លោកថ្លែងថា ប្រសិនបើក្រុមហាម៉ាសមិនស្មោះត្រង់ លោកនឹងកម្ទេចក្រុមនេះចោល។
ទន្ទឹមនោះ រដ្ឋបាលលោកត្រាំ ក៏បញ្ជូនបេសកជនទៅកាន់តំបន់នេះដើម្បីរក្សាស្ថិរភាពបទឈប់បាញ់ផងដែរ ពោលនៅថ្ងៃទី២០ខែតុលា បេសកជនពិសេស Steve Witkoff និង Jared Kushner បានទៅដល់ប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងវាយតម្លៃស្ថានភាព។

ដោយឡែក អនុប្រធានាធិបតី JD Vance ក៏គ្រោងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលផងដែរ ដើម្បីពិភាក្សាអំពីបទឈប់បាញ់ និងបញ្ហាក្នុងតំបន់។
សូមជម្រាបជាថ្មីមុននេះ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលពីការិយាល័យព័ត៌មានរដ្ឋាភិបាលហ្គាហ្សាបង្ហាញថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច៩៧នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០ខែតុលាមក។
រដ្ឋាភិបាលហ្គាហ្សា បានកត់ត្រាអំពីការរំលោភបទឈប់បាញ់ចំនួន៨០លើក ក្នុងនោះមានរហូតដល់ទៅ២១លើកដែលកើតឡើងត្រឹមមួយថ្ងៃអាទិត្យទី១៩។ ប្រភពដដែលបន្តថា ការរំលោភបទឈប់បាញ់ទាំងនោះមានដូចជា៖ ការបាញ់លើជនស៊ីវិលដោយផ្ទាល់ ការផ្តក់គ្រាប់ចូលតំបន់ធានាសន្តិសុខ និងការចាប់ខ្លួនជនស៊ីវិល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអ៊ែលទម្លាក់គ្រាប់បែកទម្ងន់សរុប១៥៣តោនលើហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


