Connect with us

កីឡា

Erik Ten Hag មិនបន្ទោស Onana បន្ទាប់ពីបង្កកំហុសរបូតគ្រាប់បាល់

បានផុស

នៅ

ការប្រកួតសន្សំពិន្ទុក្នុងពូលពាន​ UEFA Champion League កាលពីយប់មិញក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើគ្នា ៣-៣ ជាមួយក្រុមម្ចាស់​ផ្ទះ​ Galatasaray ​ដែល​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ចែកគ្នាម្នាក់១ពិន្ទុ​ម្នាក់។

លោក Erik ten Hag អ្នកចាត់ការរបស់ក្រុម Manchester United មានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រាប់បាល់ចំនួន២គ្រាប់ដែល អ្នកចាំទី​André Onana ធ្វើមិនបាន​ល្អទល់​ក្រុម Galatasaray ប៉ុន្តែ​លោក​បានបដិសេធ​ទម្លាក់កំហុសលើ​អ្នកចាំទី Onana ទោះ​មានកំហុស២លើក។

លោក Erik ten Hag បាន​លើក​ឡើង​ថា ៖«នេះមិនមែនជារឿងត្រូវដាក់បន្ទុកលើបុគ្គលណាម្នាក់ទេ។ ចំពោះកំហុសបុគ្គលម្នាក់ៗនៅក្នុងកីឡាបាល់ទាត់​តែង​កើត​មាន​ដូច​គ្នា។ អ្នកទទួលខុសត្រូវ​ ​តែ​វាគឺជារឿងដែលក្រុមទាំងមូលត្រូវទទួលខុសត្រូវផងដែរ។ យើង​បាន​ស៊ុត​បាល់​បញ្ចូល​ទី២គ្រាប់យ៉ាង​លឿន។ បើនិយាយ​ពី​ចំណុចល្អមួយនៅពេលយើងនាំមុខ ២-០ ហើយយើងព្បាយាមគ្រប់គ្រងការប្រកួតទាំងមូលបានយ៉ាងល្អ។ វាមិនមែនជារឿងងាយស្រួលនោះទេ នៅពេល​យើងផ្តល់បាល់ហ្វ្រីឃីក ហើយយើងត្រូវការពារការស៊ុតបាល់ពិន័យហ្វ្រីឃីកពីកីឡាករដែលមានជំនាញហ្វ្រីឃីក។ គុណភាព​របស់​កីឡាករ Hakim Ziyech ខ្ញុំដឹងច្បាស់​គឺអស្ចារ្យណាស់»។

ខ្សែបម្រើ Bruno Fernandes បាន​និយាយ​ថា៖«ពួកយើង​បាន​​របូតគ្រាប់យ៉ាងអាក្រក់បំផុត។ ពួកយើងមានឱកាសច្រើន ហើយក្នុង​នោះក៏មានឱកាសជាច្រើនក្នុងការរកគ្រាប់បាល់បន្ថែមទៀត។ ពួកយើងគ្រប់គ្រងការប្រកួតទាំងមូលបានល្អយ៉ាងល្អ។ វា​មិន​មែន​ជា​ការ​ប្រកួត​ដំបូង​ដែល​យើង​ជួបរឿង​បែប​នេះ​ទេ។ សូម្បីតែការប្រកួតទីក្រុង Copenhagen យើងបាននាំមុខ ៣-២ យើងគួរតែមានភាពឆ្លាតវៃគ្រប់គ្រាន់ និងគ្រប់គ្រងការប្រកួតឱ្យកាន់តែប្រសើរជាងនេះ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៤ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម