ព័ត៌មានជាតិ
ក្រសួងកសិកម្ម ច្រានចោលព័ត៌មានមិនពិត ជុំវិញការឈូសឆាយតំបន់អភិរក្សភ្នំតាម៉ៅ
មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ បានថ្លែងច្រានចោលនូវការចុះផ្សាយព័ត៌មានមិនពិតថា រាជរដ្ឋាភិបាលកំពុងឈូសឆាយតំបន់អភិរក្សដីព្រៃភ្នំតាម៉ៅបន្ថែមទៀត យកទៅវិនិយោគឱ្យឯកជន។

កញ្ញា អ៉ឹម រចនា បញ្ជាក់ថា ផ្លូវដែលអាជ្ញាធរកំពុឈូសឆាយ គឺស្ថិតនៅព្រំប្រទល់រវាងឧទ្យានអភិរក្សភ្នំតាម៉ៅ និងដីឯកជន មិនមែនស្ថិតនៅក្នុងដីអភិរក្សនោះទេ។ ម្យ៉ាងទៀត ការឈូសឆាយនេះ ធ្វើឡើងដើម្បីបង្ការភ្លើងឆេះព្រៃ ដែលធ្លាប់កើតមានកន្លងមកជារៀងរាល់ឆ្នាំ។ ហើយថា ការឈូសឆាយនេះ មិនត្រឹមតែអាចបង្ការការឆេះព្រៃ តែវាក៏អាចផ្ដល់មធ្យោបាយមួយទៀតដល់ប្រជាពលរដ្ឋមានផ្លូវធ្វើដំណើរ។

កញ្ញា អ៉ឹម រចនាថ្លែងថា៖«ខ្ញុំមិនយល់ថា ហេតុអ្វីបានជាអង្គការ Wildlife Alliance លោកផ្ដល់បទសម្ភាសន៍ទៅដល់សារព័ត៌មានមួយ ដែលផ្សាយពីក្រៅប្រទេស ចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ក្រសួង ចោទប្រកាន់ឧទ្យាជាតិនេះថា យើងឈូសឆាយដីនេះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីអភិវឌ្ឍគម្រោងណាមួយ ដែលរំលោភបំពាន បំផ្លិចបំផ្លាញធនធានដែលយើងប្រឹងប្រែងការពារ ដែលអ្វីលើកឡើងគឺជាការប្រឌិតឡើងទាំងស្រុង»។
លោក ញឹក រតនៈពេជ្រ ប្រធានសួនសត្វព្រៃការពារ និងសួនភូតគាម ភ្នំតាម៉ៅ មានប្រសាសន៍ថា ផ្លូវដែលអាជ្ញាធរឈូសឆាយ ចម្ងាយ ប្រមាណជាង ១ គីឡូម៉ែត្រ ទទឹង ១០ ម៉ែត្រនៅលើផ្លូវភ្លើងចាស់ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងការពារសួនដែលអាជ្ញាធរបានធ្វើរបងព័ទ្ធជុំវិញហើយ ដែលជាវិធានការការពារជីវិតសត្វពីភ្លើងឆេះផង។

លោកប្រាប់ថា ផ្លូវភ្លើងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រព័ទ្ធជុំវិញឧទ្យានភ្នំតាម៉ៅ ហើយអាជ្ញាធរជួយសម្រួលជួសជុលត្រង់កន្លែងណាដែលពិបាកធ្វើដំណើរ។
លោកថា អាជ្ញាធរឈូសផ្លូវភ្លើងជាការងារបច្ចេកទេសការពារអាយុជីវិតសត្វ មិនមានផ្ដល់ការវិនិយោគផ្ដល់ផលប្រយោជន៍ឯកជននោះទេដូចការផ្សព្វផ្សាយទេ។
ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានផ្ទៃដីទំហំសរុប ២ ០២៥ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានបែងចែកជា ៣តំបន់ ដោយ ទី១ ជាតំបន់ព្រៃការពារសម្រាប់ស្ដារលទ្ធភាពសត្វព្រៃ មានផ្ទៃដីទំហំ ១០២១ហិកតា។
ទី២ តំបន់សួនភូតគាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ហិកតា និងទី៣ តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ហិកតា៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


