Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ជប៉ុន រុះរើសមាជិកគណៈរដ្ឋមន្ត្រីកាលជំនាន់លោក Abe ចំនួន ៤ រូប ក្រោយរឿងអាស្រូវពុករលួយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida គ្រោងនឹងធ្វើការផ្លាស់ប្ដូរសមាជិកគណៈរដ្ឋមន្ត្រីចំនួន ៤ រូបនៅក្នុងជួរគណបក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាចស្ទើរតែគ្រប់យុគសម័យ ក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន ដោយសារតែរឿងអាស្រូវមូលនិធិនយោបាយ ។

រាប់ពីឆ្វេងទៅស្ដាំ ៖ លោក Matsuno Hirokazu, លោក Nishimura Yasutoshi, លោក Miyashita Ichiro និងលោក Suzuki Junji
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីរំពឹងនឹងធ្វើការរុះរើគណៈរដ្ឋមន្ត្រីនាថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ បន្ទាប់ពីសម័យប្រជុំសភាបិទបញ្ចប់នៅថ្ងៃពុធនេះ ខណៈសមាជិក​ទាំង ៤ ​រូប​នោះមាន​ប្រធាន​ខុទ្ទកាល័យ​លោក Matsuno Hirokazu, រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្មលោក Nishimura Yasutoshi, រដ្ឋមន្ត្រី​កិច្ចការ​ផ្ទៃក្នុង និង​ទំនាក់ទំនងលោក Suzuki Junji និង​រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទលោក Miyashita Ichiro ។

ទន្ទឹមនោះ សេចក្ដីសម្រេចចិត្តរបស់លោក Kishida ក្នុងការដកអ្នកទាំង ៤ ចេញពីតំណែង គឺជាការឆ្លើយតបទៅនឹងរឿងអាស្រូវពុករលួយលើលុយជាង ១០០ លានយ៉េន (៦៩ ម៉ឺនដុល្លារ) ដែលសុទ្ធសឹងតែជាប់ពាក់ព័ន្ធទៅនឹងបក្ខពួកដែលធ្លាប់ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ។

លោក Fumio Kishida

ស្របពេលជាមួយគ្នានេះ អ្នកដែលនឹងត្រូវឡើងស្នងតំណែងក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីទាំង ៤ នេះ គឺត្រូវបានជ្រើសរើសជាចម្បងចេញពីបុគ្គលដែលមិនធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោក Abe ឡើយ ប៉ុន្តែត្រូវមានពិសោធន៍ធ្វើជារដ្ឋមន្ត្រីពីមុនមក ខណៈរដ្ឋមន្ត្រីចំនួន ៥ រូបផ្សេងទៀតដែលជាបក្ខពួករបស់លោក Abe ក៏ទំនងជាត្រូវផ្លាស់ប្ដូរផងដែរ ។

គួរបញ្ជាក់ថា រឿងអាស្រូវពុករលួយផ្នែកហិរញ្ញវត្ថុនេះកើតមានឡើង ស្របពេលដែលជប៉ុនត្រៀមនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយសមាជិកអាស៊ារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈគណបក្ស LDP ក៏នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅខែកញ្ញា និងការបោះឆ្នោតសកលនៅខែតុលា ឆ្នាំ២០២៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រឿងអាស្រូវពុករលួយនៅ ជប៉ុន ឈានដល់ការដកតំណែងរដ្ឋមន្ត្រីកំពូលៗ និងអ្នកនាំពាក្យរដ្ឋាភិបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម