សេដ្ឋកិច្ច
ADB ទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ថៃ មកនៅត្រឹម ២.៥ ភាគរយក្នុងឆ្នាំនេះ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចសម្រាប់ប្រទេសថៃក្នុងឆ្នាំ ២០២៣ ពីកំណើន ៣.៥ ភាគរយមកត្រឹម ២.៥ ភាគរយ ដោយសារតែកត្តាធ្លាក់ចុះនៃការនាំចេញ ការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល និងការវិនិយោគទាបពីផ្នែកសាធារណៈ និងវិស័យឯកជន ។

ទន្ទឹមនឹងនេះ ADB ក៏បានកែសម្រួលការព្យាករណ៍សេដ្ឋកិច្ចថៃនៅឆ្នាំក្រោយផងដែរពីចំនួន ៣.៧ ភាគរយមក ៣.៣ ភាគរយវិញ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។
ចំណែកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកទាំងមូល, ADB បានបង្កើនការព្យាករណ៍ដល់ ៤.៩ ភាគរយ បន្ទាប់ពីតម្រូវការក្នុងស្រុកដ៏រឹងមាំបានជំរុញឲ្យមានកំណើនខ្ពស់ជាងការរំពឹងទុកនៅក្នុងប្រទេសចិន និងឥណ្ឌា ប៉ុន្កែទស្សនវិស័យសម្រាប់ឆ្នាំក្រោយនៅរក្សា ៤.៨ ភាគរយដដែល ។

ការអភិវឌ្ឍទស្សនវិស័យរបស់អាស៊ីនៅតែមានភាពប្រសើរ បើទោះជាមានបញ្ហាប្រឈមជាសាកលក៏ដោយ ស្របពេលដែលអតិផរណានៅក្នុងតំបន់ នឹងធ្លាក់ចុះពី ៤.៤ ភាគរយពីឆ្នាំមុនមក ៣.៥ ភាគរយនៅឆ្នាំនេះ មុនពេលកើនឡើងទៅ ៣.៦ ភាគរយវិញនៅឆ្នាំ ២០២៤ ។
ដោយឡែក ហានិភ័យធ្លាក់ចុះត្រូវបានផ្សារភ្ជាប់ជាចម្បងជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងមុនក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដែលអាចបង្កឲ្យមានអស្ថិរភាពហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះ ការរំខានការផ្គត់ផ្គង់ដែលអាចកើតមានពីបាតុភូត El Niño និងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏អាចបង្កជាបញ្ហាប្រឈមផ្នែកថាមពល និងសន្តិសុខស្បៀង ដែលនឹងជំរុញឲ្យមានការកើនឡើងអតិផរណាផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation
ចុចអាន៖ ថៃ ប្រាប់ក្រុមហ៊ុន ជប៉ុន ឲ្យងាកទៅផលិតរថយន្តអគ្គិសនីវិញ បើមិនចង់បាត់ ចំណែកទីផ្សារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


