សន្តិសុខសង្គម
ទំនាស់ក្នុងគ្រួសារនគរបាលម្នាក់យកកាំភ្លេីងបាញ់សម្លាប់ខ្លួនឯង
បុរសម្នាក់ជាមន្ត្រីនគរបាលជាតិបានយកកាំភ្លេីងខ្លីបាញ់ក្បាលសម្លាប់ខ្លួនឯងបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមក្រោយពីទំនាស់ពាក្យសម្ដីជាមួយប្រពន្ធបន្តិចបន្តួច។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ណយ ផារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលអង្គភាពតម្រួតបទបញ្ជា។ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណេីតនៅភូមិលោង សង្កាត់សុភ័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុប្រពន្ធជនរងគ្រោះបានទូរស័ព្ទទៅប្តី(ជនរងគ្រោះ) ចូលតែមិនមានអ្នកលេីក មួយសន្ទុះក្រោយមកជនរងគ្រោះក៏មកដល់ផ្ទះ ពេលនោះប្រពន្ធក៏សួរនាំបន្តិចបន្តួចក៏កេីតជាជម្លោះក៏ប្រពន្ធដេញឱ្យដេកក្រៅផ្ទះ។

ប្រភពដដែលបានបន្តថា ខណៈជនរងគ្រោះកំពុងដេកនៅមុខផ្ទះស្រាប់តែប្រពន្ធយកទឹកមកជះលើជនរងគ្រោះស្រែកហៅឱ្យទៅដេកក្នុងផ្ទះវិញ ភ្លាមនោះជនរងគ្រោះដេីរចូលទៅក្នុងបន្ទប់យកកាំភ្លេីងខ្លីម៉ាក: NP42.9 បាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ចំណុចកេីតហេតុពិនិត្យជាក់ស្ដែងកន្លែងកើតហេតុ និងការបញ្ជាក់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានឃើញថា សពស្លាប់ដោយសារធ្វើអត្តឃាត(បាញ់សម្លាប់ខ្លួនឯង)រួចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


