ព័ត៌មានជាតិ
អគ្គស្នងការរង ចាត់ទុកវគ្គបំប៉នជំនាញដល់មន្ត្រីអនុវត្តច្បាប់ ជាការចាំបាច់សម្រាប់ការងារបង្រ្កាប បទល្មើសគ្រឿងញៀន
អគ្គស្នងការរងនគរបាលជាតិ ថ្លែងថា ការបណ្ដុះបណ្ដាលជំនាញដល់មន្ត្រីអនុវត្តច្បាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន គឺជាកិច្ចការចាំបាច់មួយក្នុងការបន្តការស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន សម្អាតប្រាក់ នីតិវីធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ លើកឡើងថា គ្រឿងញៀនកំពុងគំរាមកំហែងគ្រប់ទីកន្លែង ជាពិសេសលើអ្នកប្រើប្រាស់នៅគ្រប់ច្រកល្ហក តាមទីជនបទ និងមានផលប៉ះពាល់ដល់សង្គមជាតិយ៉ាងខ្លាំង។
លោកឧត្តមសេនីយ៍ឯក ចង់បញ្ជាក់ថា ក្នុងន័យនេះ ទើបអគ្គស្នងការដ្ឋាននគរបាលជំរុញឱ្យមានការបើកវគ្គបំប៉នជំនាញដល់មន្ត្រីអនុវត្តច្បាប់របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សំដៅបង្កើននូវចំណេះដឹង និងជំនាញក្នុងការបន្តការស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ឱ្យស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមមន្ត្រី បានប្តេជ្ញាចិត្ត និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាកិច្ចការអាទិ៍ភាពដ៏សំខាន់ក្នុងអាណត្តិរាជរដ្ឋាភិបាលនេះ។

លោកឧត្តមសេនីយ៍ ព្រុំ សន្ធរ ក៏បានរំលឹកអនុសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្មារតីកងកម្លាំងជួរមុខ ជំរុញឱ្យមានការបំប៉នជំនាញវិជ្ជាជីវៈ និងការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាល ជាការចាំបាច់បំផុត និងដោយអនុវត្តតាមផែនការបានគ្រោងទុកឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការនគរបាលជាតិ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហុង វណ្ណរិទ្ធ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន វត្តបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ឃើញថា សិក្ខាកាមបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់គ្រូឧទ្ទេស និងទទួលបានចំណេះជំនាញល្អ និងមធ្យម។ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានថ្លែងកោតសរសើរដល់គណៈគ្រប់គ្រងវគ្គ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញនេះឡើង ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ឱ្យកាន់តែមានចំណេះ និងជំនាញ ក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន។

លោកអគ្គស្នងការរង លើកឡើងថា ក្រោយពីបញ្ចប់វគ្គនេះ សូមសិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញទៅបម្រើផលប្រយោជន៍ជូនដល់អង្គភាព និងចែករំលែកបទពិសោធន៍ជូនដល់មន្ត្រីដទៃទៀត និងប្រើប្រាស់ចំណេះដឹងឱ្យស្របនឹងវិជ្ជាជីវៈ ដើម្បីអនុវត្តកិច្ចការងារក្នុងអង្គភាពកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត សំដៅលុបបំបាត់ការផលិត ការជួញដូរ ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនគ្រប់រូបភាព ជាពិសេសត្រូវប្រើចំណេះជំនាញស្របទៅនឹងច្បាប់ ហើយស្មោះត្រង់ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។
លោក សង្ឃឹមថា នឹងមានវគ្គបំប៉នជំនាញនេះបន្តបន្ទាប់ទៀត សម្រាប់មន្ត្រីអនុវត្តច្បាប់នៅមន្ទីរប្រឆាំងគ្រឿងញៀន ឱ្យបានគ្រប់ៗគ្នា និងអាចបន្តបើកវគ្គតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តផងដែរ៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


