ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា វិស័យធនាគារនឹងដើរតួនាទីកាន់តែសំខាន់ នៅពេលចរន្តវិនិយោគ និងពាណិជ្ជកម្ម កើនឡើង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ត្រូវការការសម្របសម្រួលពីវិស័យធនាគារ ហើយសង្ឃឹមថា វិស័យនេះ នឹងដើរតួនាទីកាន់តែសំខាន់ នៅពេលមានការវិនិយោគ និងការធ្វើពាណិជ្ជកម្ម កើនឡើង។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារ ( វីង ថៅវ័រ ) សាខាផ្សារថ្មី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣នេះ។

អំឡុងពេលចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ា និងអ្នកវិនិយោគកម្ពុជា បានជួបជាមួយវិស័យឯកជនបរទេស ជាពិសេសអ្នកវិនិយោគជប៉ុនតែម្ដង ដើម្បីទាក់ទាញការវិនិយោគ ក៏ដូចជាការបើកទីផ្សារសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជា ទៅក្រៅប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីឲ្យការវិនិយោគ និងការធ្វើពាណិជ្ជកម្ម អាចដំណើរទៅបានអាស្រ័យ ដោយមានការសម្រួលសម្រួលពីវិស័យធនាគារ។ «ខ្ញុំសង្ឃឹមថា ពេលដែលចរន្តនៃវិនិយោគមក ក៏ដូចជាចរន្តពាណិជ្ជកម្មយើងកើន ធនាគារយើងក៏នឹងដើរតួនាទីកាន់តែសំខាន់ ក្នុងការសម្របសម្រួលនូវកិច្ចការងារនេះ»។ នេះជាការលើកឡើងបន្ថែមពីសម្ដេចនាយករដ្ឋមន្ត្រី។
ដើម្បីអាចសម្របសម្រួលបញ្ហាខាងលើនេះ វិស័យធនាគារ ត្រូវតែត្រៀមខ្លួនឲ្យបានល្អ។ ប្រមុខរាជរដ្ឋាភិបាល បានកត់សម្គាល់ថា ការបម្រើសេវាកម្មរបស់វិស័យធនាគារ ក្នុងការទូទាត់ប្រាក់ក្នុងប្រទេស អាចស្ថិតក្នុងស្ដង់ដាល្អមួយ តែបើការទូទាត់ប្រាក់ឆ្លងប្រទេស ឬការធ្វើពាណិជ្ជកម្មក្រៅប្រទេស ត្រូវបង្កើនកម្រិតស្ដង់ដាមួយកម្រិតទៀត។
នៅពេលមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគកាន់តែកើនឡើងនោះ ក៏អាចជាឱកាសសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ពង្រឹង និងពង្រីកសេវាកម្មរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ នេះជាការបង្ហាញក្ដីសង្ឃឹមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


