ជីវិតកម្សាន្ដ
បាត់មុខជិត ២០ ឆ្នាំ តួឯកស្រីរឿង “អ្នកប្រមាញ់ទីក្រុង”សល់ប្រាក់ប៉ុន្មានក្នុងដៃនាពេលនេះ?
ប្រិយមិត្តដែលនិយមតាមដានភាពយន្តហុងកុង ប្រាកដជាស្គាល់តារាសម្ដែងតៃវ៉ាន់ដ៏ល្បីល្បាញ Joey Wong ឬ Wang Tsu Hsien ក្នុងឧស្សាហកម្មកម្សាន្តមួយនេះមិនខាន។ នាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តហុងកុងល្បីៗ និងជោគជ័យជាច្រើន ព្រមទាំងត្រូវទស្សនិកជនលើកសរសើរថា ជាតួឯកស្រីឈានមុខគេក្នុងវិស័យភាពយន្តអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។

ដ្បិតថាយ៉ាងនេះក្ដី ប៉ុន្តែនៅក្នុងឆ្នាំ ២០០៤ តួឯកស្រីក្នុងរឿង “អ្នកប្រមាញ់ទីក្រុង” រូបនេះ ស្រាប់តែប្រកាសបញ្ចប់អាជីពសិល្បៈ និងបាត់មុខអស់រយៈពេលជិត ២០ ឆ្នាំពីវិស័យភាពយន្ដជាហេតុធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការនឹករលឹកនិងសោកស្ដាយជាខ្លាំង ខណៈមានមនុស្សជាច្រើនស្នើសុំឲ្យនាងវិលត្រលប់មកសម្ដែងក្នុងរឿងនានា ឬជួបជុំសម្ដែងរួមគ្នាជាមួយតារាល្បីៗមានវ័យស្រករៗឡើងវិញផងដែរ។
ក្រោយមកស្រាប់តែលេចឮដំណឹងថា តារាសម្ដែងស្រីជើងចាស់តៃវ៉ាន់ Joey Wong ត្រូវបានគេប្រទះឃើញនៅវិហារមួយកន្លែងនៅប្រទេសកាណាដា និងតុបតែងខ្លួនដូចជាដូនជីដើម្បីរក្សាទានសីល ស្របពេលដែលរូបភាពរបស់នាងនៅតែទទួលការចាប់អារម្មណ៍យ៉ាងភ្លូកទឹកភ្លូកដីពីបណ្ដាញអ៊ីនធើណេតដដែល។
មែនទែនទៅ ថ្វីបើមិនសម្ដែងឬមិនមានការងារជាអ្នកសិល្បៈដូចកាលពីមុន តែទ្រព្យសម្បត្ដិរបស់តារាស្រី Joey Wong ត្រូវបានរាយការណ៍ថា មានចំនួនច្រើនខ្លាំងដែលធ្វើឲ្យនាងអាចរស់បានយ៉ាងសុខស្រួលពេញមួយជីវិត ដោយមិនចាំបាច់បារម្ភពីការខ្វះខាតប្រាក់ឡើយ។
យោងតាមប្រភពពី idolnetworth បានបញ្ចាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់នាងត្រូវគេប៉ាន់ស្មានថាមានចំនួន ៥ លានដុល្លារឯណោះ។ ហើយទ្រព្យនេះទៀតសោត ក៏អាចធ្វើឲ្យនាងប្រើជីវិតបែបឯកជនយ៉ាងស្ងប់សុខ ដោយមិនខ្វល់ពីអាជីពសិល្បៈនៅខាងក្រៅទៀតទេ។

ប្រភពដដែលបានបញ្ចាក់ទៀតថា តារាស្រីមកពីតៃវ៉ាន់រូបនេះ អាចរកលុយបានច្រើនដោយសារតែនាងមានទាក់ទាញពីទស្សនិកជនជាមួយនឹងទេពកោសល្យពិសេស និងការសម្តែងដ៏ទាក់ទាញពេញមួយអាជីព។ នាងក៏ត្រូវបានគេស្គាល់ថាមានជំនាញសម្ដែងដ៏ប៉ិនប្រសប់ និងវត្តមានលើអេក្រង់ដ៏គួរឲ្យចាប់អារម្មណ៍មិនជិនណាយផងដែរ។
លើសពីនេះទៀត Joey Wong ទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់នៅក្នុងឧស្សាហកម្មភាពយន្ត ជាមួយនឹងតួនាទីដែលទទួលបានការសរសើរជាច្រើនចំពោះកេរ្ត៍ឈ្មោះ នាងទទួលបានអ្នកគាំទ្រយ៉ាងច្រើនទាំងនៅក្នុងប្រទេសកំណើត និងអន្តរជាតិ។ ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យ និងអាជីពដែលរកកម្រៃបាន វាមិនមានអ្វីភ្ញាក់ផ្អើលទេដែលទ្រព្យសម្បត្តិសុទ្ធរបស់ Joey Wong បន្តកើនឡើងជាលំដាប់ឥតឈប់ឈរនោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា៤គូ ធ្លាប់ស្រលាញ់គ្នាខ្លាំងក្រោយសម្ដែងភាពយន្ត តែបែរប្រកាសប្រេះឆាមើលមុខគ្នាលែងត្រង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


