Connect with us

ព័ត៌មានជាតិ

វិចារណកថា ៖ ស្មារតី ៧​មករា ស្ថិតនៅ​ជានិច្ច ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា

បានផុស

នៅ

កាលពី ៤៥​ឆ្នាំមុន នៅ​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ កម្លាំង​មហា​សាមគ្គី​ជាតិ​នៃ​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ។ មហា​ជ័យជម្នះ​នេះ បាន​ក្លាយជា​ទិវា​នៃ​ការចងចាំ និង​ការគោរព​ដឹងគុណ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប គ្រប់​ជំនាន់​។ ថ្ងៃនេះ ប្រជាជន​កម្ពុ​ជាមាន​ក្តីសប្បាយ​រីករាយ​យ៉ាង​ក្រៃលែង​ប្រកបដោយ​មោ​ទ​ភាព ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទិវា​ជ័យជម្នះ ៧ មករា ក្នុង​បរិយាកាស​ដែល​ប្រទេសជាតិ​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការបោះ​ជំហាន​ទៅមុខ ប្រកបដោយ​ភាព​ក្លៀវក្លា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ។ ទិវា​នេះ ក៏បាន​ប្រារព្ធ​ឡើង​ក្នុងពេលដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទើបតែ​បញ្ចប់​ដោយ​ជោគជ័យ នូវ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នោះ គឺ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​៩-១០ ធ្នូ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤៥​ឆ្នាំ បាន​កន្លងផុតទៅ គឺជា​រយៈពេល​វែង​បង្គួរ​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ប៉ុន្តែ​នៅក្នុង​ដំណាក់កាល​នេះ ក្រោម​ការដឹកនាំ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា (​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​) និង​អតីត​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បន្ទាប់​មកជា​រដ្ឋ​កម្ពុជា​រហូតមក​បច្ចុប្បន្ន ជា​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាម​គ្គុ​ទេស​ក៏​ដឹកនាំ​ដ៏​ឆ្នើម​បានធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា ត្រូវបាន​សង្គ្រោះ​ចេញផុត​ពីរ​បប​ប្រល័យពូជសាសន៍ ឆ្លងកាត់​នូវ​ការលំបាក​សព្វបែបយ៉ាង ដែលជា​ផលវិបាក​នៃ​របប​ដ៏​យង់ឃ្នង​នោះ ឆ្ពោះ​មកកាន់​ដំណាក់កាល​នៃ​សុខសន្តិភាព កា​រប​ង្រួ​បង្រួម​ជាតិ ឯកភាព​ជាតិ និង​ការអភិវឌ្ឍ​ដូច​ពេលបច្ចុប្បន្ន។

ក្នុង​រយៈពេល ៤៥​ឆ្នាំ អ្វីៗ​បាន​ផ្លាស់ប្តូរ​ដោយ​ស្មាន​មិន​ដល់ នោះ គឺជា ៤៥​ឆ្នាំ នៃ​ដំណើរ​កម្ពុជា​ដែល​ត្រូវបាន​សង្គ្រោះ​ចេញពី​របប​ប្រល័យពូជសាសន៍ ឆ្លងកាត់​ការលំបាក​ស្មុគស្មាញ​ឆ្ពោះ​មកកាន់​ការឯកភាព សាមគ្គីភាព កា​រប​ង្រួ​បង្រួម​ជាតិ ក្រោម​ម្លប់​នៃ​សុខសន្តិភាព ដែល​ទទួលបាន​ពី​នយោបាយ​ឈ្នះ​ឈ្នះ​។ ប្រទេសជាតិ​ក៏មាន​ការអភិវឌ្ឍ​ជា​លំដាប់​រហូតមកដល់​ប​ច្ចុ​ប្បន្ន ដោយ​ប្រែក្លាយ​ពី​ប្រទេស​ដែល​អន់ថយ ក្រីក្រ ក្លាយជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​បាន​ឆ្លងកាត់​ដោយ​ជោគជ័យ​ពី​ប្រទេស​មាន​ចំណូល​ទាប ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

ជាមួយនឹង​ការ​រស់​ឡើងវិញ​ដ៏​អស្ចារ្យ​នេះ យើង​មិន​ភ្លេច​រំឭក​នូវ​មេរៀន​ជា​ប្រវត្តិសាស្ត្រ ពី​អតីតកាល​ដ៏​ជូរចត់​នោះ​គឺ រដ្ឋប្រហារ ថ្ងៃ​១៨ ខែមីនា ឆ្នាំ​១៩៧០ បាន​រុញច្រាន​ប្រទេស​យើង​ឲ្យ​ធ្លាក់​ទៅក្នុង​ភ្លើងសង្គ្រាម និង​របប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ។ សង្គមជាតិ​ទាំងមូល​ត្រូវ​ទទួលរង​នូវ​ភាព​ក្រឡាប់ចាក់ ដែល​គ្មាន​អ្នកណា​អាច​គិតស្មាន​ដល់ ។ មាតុភូមិ​កម្ពុជា​ដ៏​អភ័ព្វ​របស់​យើង​បានប្រែក្លាយ​ទៅជា​គុក​ឥត​ជ​ញ្ចាំ​ង ជា​វាលពិឃាត ជោគជាំ​ដោយ​ឈាម និង​ទឹកភ្នែក​របស់​ប្រជាជន ។ ជោគវាសនា​របស់​ប្រជាជន​កម្ពុជា ប្រឈមមុខ​នឹង​ការវិនាស​សាបសូន្យ​ពីលើ​ពិភពលោក។

ផ្តើម​ចេញពី​មូលហេតុ​នេះ អ្នកស្នេហាជាតិ​កម្ពុជា​ដែល​សេសសល់​ពី​ការកាប់សម្លាប់​បាន​ក្រោកឈរឡើង​ពូត​ដៃ​សាមគ្គី​គ្នា ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ ។ នៅ​ថ្ងៃ ២០ ខែ មិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កាលនោះ​ជា​មេបញ្ជាការ​ទ័ព​មួយរូប​បានចេញ​ដំណើរ​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ជាមួយ​មិត្ត​រួម​អាវុធ​មួយចំនួន ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ​ក្នុង​ការតស៊ូ​រំដោះជាតិ ។ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង។ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៧៨ កងទ័ព និង​ប្រជាជន​នៅ​ភូមិភាគ​បូព៌ា​បាន​ក្រោកឈរ​ប្រឆាំងនឹង​របប ប៉ុល ពត ក្រោម​ការដឹកនាំ​របស់​សម្តេច ហេង សំរិន និង​សម្តេច ជា ស៊ីម ព្រមជាមួយ​នឹង​ចលនា​តស៊ូ​ដែលមាន​រួចមកហើយ​នៅ​ខេត្តកោះកុង នៅ​ភូមិភាគ​ឦសាន និង​ចលនា​ប្រឆាំង ប៉ុល ពត ផ្សេងៗ​ទៀត ។ ការរួបរួម​នៃ​ចលនា​ទាំងនេះ​បាន​ឈានដល់​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃ ២ ធ្នូ ឆ្នាំ​១៩៧៨ ដែលជា​អង្គការ​ចាត់តាំង​ន​យោ បាយ​តែមួយគត់​តំណាងឱ្យ​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា ។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​កងកម្លាំងប្រដាប់អាវុធ​បដិវត្តន៍​កម្ពុជា ដែលមាន​ការគាំទ្រ​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​នៅ​ទូទាំងប្រទេស ព្រមទាំង​ទទួលបាន​ការជួយឧបត្ថម្ភ​ដ៏​ស្មោះសរ​ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​ពី​កម្លាំង​ស្នេហា​សន្តិភាព និង​យុត្តិធម៌​នានា​នៅលើ​ពិភពលោក បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ សម្រេចបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧ មករា បាន​សង្គ្រោះ​ទាន់​ពេល​វេលា​នូវ​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ដែល​នៅ​រង់ចាំតែ​សេចក្តីស្លាប់ បានធ្វើឱ្យ​រាល់​តម្លៃ ទាំង​ខាង​ស្មារតី និង​សម្ភារៈ​របស់​ប្រជាជាតិ​ខ្មែរ​ដែល​ត្រូវបាន​កសាង​ពូន​ជ្រំ​ក្នុង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​របស់ខ្លួន ហើយ​បាន​ស្រកស្រុត​ស្ទើរ​រលាយ​សាបសូន្យ​បាត់អស់​នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត គ្រានោះ រស់​ឡើង​មកវិញ បាន​បិទ​ទំព័រ​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី គឺ សករាជ​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ជូន​ដល់​ប្រជាជាតិ​ដ៏​កម្សត់​នៃ​យើង បាន​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ក្នុងការ​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​ពិតប្រាកដ។

ជ័យជម្នះ ៧ មករា ១៩៧៩ ក៏បាន​រួមវិភាគទាន​ដ៏​សកម្ម ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ ។ ប្រជាជន​កម្ពុជា​បាន​ប្រសិទ្ធ​នាម​ថា ថ្ងៃ ៧ មករា ១៩៧៩ គឺជា​ថ្ងៃកំណើត​ទី​ពីរ​របស់ខ្លួន បើ​គ្មាន​ជ័យជម្នះ ៧ មករា ក៏​យើង​គ្មានអ្វីៗ​នៅថ្ងៃនេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា ឬ កម្លាំង​ណា​អាចមក​បំភ្លៃ ឬ បំផ្លាញ​បានឡើយ ។ ស្មារតី ៧​មករា ស្ថិតនៅ​ជានិច្ច ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា​។ ស្មារតី ៧​មករា គឺជា​កម្លាំង​យ៉ាង​ធំធេង ដែល​ធ្វើ​ឲ្យ​យើង​យកឈ្នះ​បាន​លើ​គ្រប់​ឧបសគ្គ និង​ការលំបាក​សព្វ​យ៉ាង ក្នុង​ដំណើរ​ការកសាង និង​ការការពារ​មាតុភូមិ​កម្ពុជា​។ ស្មារតី ៧​មករា គឺ​: សាមគ្គីភាព វីរភាព និង​ជ័យជម្នះ​។​

ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៥​ឆ្នាំ នៃ​មហា​ជ័យជម្នះ ៧ មករា ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ខិតខំ​អនុវត្ត​ឲ្យ​បាន​នូវ​រាល់​បណ្តា​ភារកិច្ច​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នោះ គឺ​ប្តូរផ្តាច់​ការពារ​ឲ្យ​បាន​ដាច់ខាត ឯករាជ្យ អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​ឲ្យ​បាន​សុខសន្តិភាព និង​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង​ធានា​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​របស់​ប្រជាជន ផ្អែកលើ​រដ្ឋធម្មនុញ្ញ និង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​។ អនុវត្ត​ឲ្យ​បាន​ជោគជ័យ​គោលនយោបាយ​ការបរទេស ដោយ​ប្តេជ្ញា​បន្ត​ការពារ​ផលប្រយោជន៍​ស្នូល​របស់​កម្ពុជា បន្ត​រួមចំណែក​កាន់តែ​សំខាន់​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថិរភាព លើ​ពិភពលោក​។ បន្ត​ថែរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ធានាបាន​ចីរភាព​នៃ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន តាមរយៈ​ម្ខាង​ការ​គ្រប់​គ្រង់​អតិផរណា​ឱ្យ​ស្ថិតក្នុង​កម្រិត​សមស្រប ការរក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ការបង្កើន​ទុនបម្រុង​របស់​ជាតិ និង​ការរក្សា​លំនឹង​ជីវភាព​ប្រជាជន និង​ម្ខាង​ទៀត ការកែទម្រង់​កាន់តែ​ស៊ីជម្រៅ និង​មុត​ស្រួច ពិសេស​ចំពោះ​បញ្ហា​ប្រឈម​ដែលមាន​ចរិត​ជា​រចនាសម្ព័ន្ធ និង​អន្តរ​ស្ថាប័ន សំដៅ​លើកកម្ពស់​ពិពិធ​កម្ម​សេដ្ឋកិច្ច បង្កើន​ផលិតភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។ លើកកម្ពស់​ការតាំង​ចិត្ត​ខាង​នយោបាយ ក្នុងចំណោម​ក្រសួង ស្ថាប័ន​នានា ដើម្បី​ជំរុញ​អនុវត្ត​ដោយ​ឆន្ទៈ​មុត​ស្រួច ស្រុះដៃ​គ្នា និង​ប្រកបដោយ​ប្រសិទ្ធភាព​ឲ្យ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា តាម​ការ​រំពឹង​ចង់បាន​របស់​ប្រជាជន​ជា​ម្ចាស់ឆ្នោត នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កម្មវិធី​ផែនការ​សកម្មភាព និង​យន្តការ​សម្របសម្រួល​ជំរុញ​ការអនុវត្ត​ព្រមទាំង​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ដែលមាន​ភាព​ប្រទាក់ក្រឡា​គ្នា គ្រប់​ជ្រុងជ្រោយ មាន​សង្គតិភាព និង​គ្របដណ្តប់​លើ​គ្រប់ផ្នែក។

ពេលនេះ យើង​កំពុង​បោះជំហាន​ចូលឆ្នាំថ្មី ឆ្នាំ​២០២៤ ជាមួយ​ក្តីសង្ឃឹម​ចំពោះ​ជោគជ័យ​នៃ​ដំណើរ​ជាតិ​របស់​យើង ឆ្ពោះ​ទៅមុខទៀត ។ ហេតុនេះ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ប្តេជ្ញា​បន្ត​រួបរួមគ្នា​ជុំវិញ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ ព្រះ​ករុណ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ទៀត និង​ការពារ​ឲ្យ​បាន​ដាច់ខាត​នូវ​សមិទ្ធផល ៧ មករា ជា​ប្រវត្តិសាស្ត្រ ដោយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ ក្រុម​ណាមួយ​បំផ្លិចបំផ្លាញ​ទៅវិញ​បានឡើយ។ ក្នុង​ស្មារតី​នេះដែរ ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ប្តេជ្ញា​បន្ត​ថែរក្សា​ការពារ​ស្មារតី ៧ មករា នោះ​គឺ សាមគ្គីភាព វីរភាព និង​ជ័យជម្នះ ។ ស្មារតី ៧ មករា មានគុណ​តម្លៃ​ជា​អមតៈ ទាំង​ក្នុង​រយៈពេល ៤៥​ឆ្នាំកន្លងមក និង​ក្នុងការ​បន្តដំណើរ​ទៅមុខទៀត​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២៨ នាទីutes មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថៃកាន់តែអមនុស្សធម៌ឡើងៗ និងបន្តបាញ់ប្រហារចូលមូលដ្ឋានជនស៉ីវិលកម្ពុជា ទម្លាក់គ្រាប់បែកឆេះផ្ទះពលរដ្ឋនៅក្រុងសំរោង និងស្រុកបន្ទាយអំពិល

ព័ត៌មានជាតិ៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

សិស្សតាមព្រំដែនកម្ពុជា-ថៃ ស្នើក្រសួងអប់រំពន្យារពេលដំណើរការប្រឡងបាក់ឌុប

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋខ្មែរប្រមាណ ៥០០ នាក់ នៅប្រទេសជប៉ុន ប្រមូលផ្ដុំតវ៉ា និងថ្កោលទោស ប្រឆាំងការឈ្លានពានរបស់ចោរសៀមលើអធិបតេយ្យភាពកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹក​នាំ​ហ្វីលីពីន ប្រកាសចូល​ខ្លួន​​ជួយ​ស្ដារ​សន្តិភាព​ឡើង​វិញ​នៅ​ក្នុង​ជម្លោះ​រវាង​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម