ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រៀបចំការគ្រប់គ្រងកិច្ចសន្យា និងកិច្ចលទ្ធកម្ម ក្រោមឥណទានសម្បទានជប៉ុន
លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជា ប្រធាន គ្រប់គ្រងគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Project Manager) បានដឹកនាំមន្រ្តីជំនាញចូលរួមសិក្ខាសាលា ស្តីពី “ការគ្រប់គ្រងកិច្ចសន្យា និងកិច្ចលទ្ធកម្ម សម្រាប់អនុវត្តគម្រោង ក្រោមឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន”។

សិក្ខាសាលានេះ រៀបចំរយៈពេល ២ថ្ងៃ ពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤ ដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅខេត្តសៀមរាប។

សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ចំណេះដឹងអំពីគោលការណ៍ជាមូលដ្ឋាន និងលើកកម្ពស់អនុលោមភាពគោលការណ៍ណែនាំ នៃគម្រោងឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន (ODA Loan) ដល់ក្រសួងស្ថាប័នអនុវត្តគម្រោង ព្រមទាំងឈ្វេងយល់ឱ្យកាន់តែច្បាស់លាស់ និងស៊ីជម្រៅពាក់ព័ន្ធនឹងដំណើរការកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាគម្រោង ក្នុងការរួមចំណែកដល់ការអនុវត្ត និងការគ្រប់គ្រងគម្រោង ODA Loan របស់ប្រទេសជប៉ុន កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នអនុវត្ត និងគ្រប់គ្រងគម្រោងនានា ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ កំពង់ផែស្វ័យតខេត្តព្រះសីហនុ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ