ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង អញ្ជើញទៅ រុស្ស៊ី ក្រោយ អាមេរិក ថាឲ្យរឿងមីស៊ីលនៅ អ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានអញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអាទិត្យក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃទៅកាន់រុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១៥ ខែមករានេះ ។

ការហោះហើររបស់គណៈប្រតិភូដែលដឹកនាំដោយលោកស្រី Choe ទៅកាន់ប្រទេសរុស្ស៊ីនាពេលនេះ គឺតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ខណៈរដ្ឋមន្រ្តីការបរទេសរបស់កូរ៉េខាងជើងរូបនេះ នឹងស្នាក់នៅក្នុងប្រទេសរុស្ស៊ី ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ ។
ចំណែកសារព័ត៌មានរុស្ស៊ី TASS ក៏បានចុះផ្សាយដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រី Choe កើតមានឡើង នៅពេលដែលប្រទេសទាំងពីរកំពុងរងការរិះគន់មិនសំចៃដៃពីសំណាក់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប ជុំវិញការចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់មីស៊ីលដែលបញ្ជូនចេញពីកូរ៉េខាងជើងក្នុងការវាយសន្ធាប់ទៅលើទឹកដីនៃប្រទេសអ៊ុយក្រែន ។

ក្នុងដំណើរទស្សនកិច្ចដែលប្រទេសទាំងពីរចាត់ទុកថាជា ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងនោះរដ្ឋមន្ត្រីទាំងពីរក៏អាចនឹងពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសលោក ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងពីរនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីក្នុងខែកញ្ញា ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថារបស់លោក គីម ជុងអ៊ុន កាលពីចុងឆ្នាំមុន មេដឹកនាំកូរ៉េខាងជើងរូបនេះបានបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រទេសរបស់លោកនឹងបង្កើនទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ជំហរទៅ ចិន យ៉ាងណាដែរ ក្រោយ តៃវ៉ាន់ ជ្រើសរើសបានមេ ដឹកនាំថ្មី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


