ព័ត៌មានអន្ដរជាតិ
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
នាព្រឹកថ្ងៃច័ន្ទ ខែមករា នេះ ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយចំនួនបានលុបចោល បន្ទាប់ពីមានករណីយន្តហោះ របស់ Jetstar មួយគ្រឿងបានបុកជាមួយរថយន្តប្រភេទ Ute នៅអាកាសយានដ្ឋាន Sydney ។
ប្រភពព័ត៌មានពីអាកាសយានដ្ឋាន Sydney បាននិយាយថា រថយន្តប្រភេទ Ute មួយគ្រឿងបើកបរដោយសន្តិសុខរបស់អាកាសយានដ្ឋាន បានបើកទៅបុកនឹងយន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ Jetstar ប្រភេទ Airbus A320 មួយគ្រឿង ដែលកំពុងចតលើផ្លួវ។ ហើយករណីនេះត្បិតតែមិនបង្កឱ្យមាននរណាម្នាក់រងរបួសធ្ងន់ ប៉ុន្តែវាបានរំខានដល់អ្នកដំណើរជាច្រើន ដែលតម្រូវឱ្យប្ដូរជើងហោះហើរ ។

ប្រភពពីក្រុមហ៊ុន អាកាសចរណ៍ Jetstar បានឱ្យដឹងដែរថា យន្តហោះ Airbus A320 ជើងហោះហើរ JQ760 នឹងត្រូវហោះទៅកាន់ ទីក្រុង Adelaide នៅម៉ោង ៦៖៤០ ព្រឹក ប៉ុន្តែវាបានជួបឧបទ្ទវហេតុខាងលើនេះ នៅវេលាម៉ោង ៥ ព្រឹក ទើបបណ្ដាលឱ្យមានការពន្យាពេលជើងហោះហើរទូទាំងស្ថានីយ Jetstar តែម្ដង ។
ប្រភពដដែលបានឱ្យដឹងទៀតថា តាមការប៉ាន់ស្មាន គ្រាន់តែជួបឧបទ្ទវហេតុប៉ុននេះ ក្រុមហ៊ុនអាចនឹងខាតបង់ទឹកប្រាក់ប្រហែលជាងកន្លះលានដុល្លារ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ 9news
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


