ជីវិតកម្សាន្ដ
បង្ហោះរូប២សន្លឹកបែបរោលរាល តារាសិចស៊ី Kratae ទាក់ចិត្តប្រុសៗបញ្ចេញមតិព្រាត
នៅក្នុងប្រទេសថៃនៃវិស័យសិល្បៈ គ្មាននរណាម្នាក់ដែលមិនស្គាល់តារាចម្រៀង-សម្ដែង Kratae Rsiam ដែលនិយមស្លៀកពាក់សិចស៊ីបែបរោលរាលគ្រប់ពេល ដើម្បីបង្ហោះលើបណ្ដាញអ៉ិនធើណេតឡើយ។ ជាពិសេសនាងត្រូវបានទស្សនិកជនសរសើរពីភាពឧស្សាហ៍ព្យាយាម ទាំងការងារ និងមុខជំនួញ ព្រមទាំងឲ្យគ្រួសាររស់នៅយ៉ាងស្រួលក្នុងគំនរទ្រព្យដែលនាងរកបាន។

តាមរយៈការផ្សាយយ៉ាងព្រោងព្រាតពីកាសែតសិល្បៈកម្សាន្តក្នុងប្រទេសថៃកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបង្ហោះនូវរូបភាពពីរសន្លឹកដែលយកពីគណនីផ្ទាល់របស់ Kratae Rsiam ឲ្យឃើញនូវឈុតប៊ីគីនីដ៏សិចស៊ីអេនអនខ្លួនកាច់រាងយ៉ាងរោលរាលខ្លាំង។ អ្វីដែលកាន់តែចាប់អារម្មណ៍ក្រោមរូបភាពរបស់នាងបានទាក់ទាញចិត្តមនុស្សប្រុសរាប់សិបនាក់ចូលមកទស្សនានិងបញ្ចេញមតិយ៉ាងភ្លូកទឹកភ្លូកដី។
លើសពីនេះថែមទៀត សូម្បីតែមិត្តរួមអាជីពសិល្បៈក៏បានចូលមកបញ្ចេញមតិពីក្រោមរូបភាពរបស់នាងថា Kratae នៅតែសក្តិសមជាតារាចម្រៀងបែបរោលរាល។ រាល់រូបដែលនាងថតបង្អួតហ្វេនម្ដងៗ គ្មានមួយសន្លឹកណាដែលមិនសិចស៊ី និងអមដោយស្ទីលកាចៗនោះទេ។
ទោះយ៉ាងណានេះក្ដី តារាចម្រៀងមានស្ទីលប៉ែកអឺរុបរូបនេះតែងតែទទួលរងនូវការរិះគន់ឥតសំចៃដៃ ពីសំណាក់មហាជនទាក់ទងនឹងការស្លៀកពាក់របស់នាងបញ្ចេញសាច់ខ្លាំងពេក ហើយអ្វីដែលលើសខ្លាំងគឺកាយវិការថតរូបទាំងក្នុងបទចម្រៀងនាងក្ដី។ វាដូចជាសកម្មភាពទាក់ទាញផ្លូវភេទដល់មនុស្សប្រុសឲ្យកាន់តែភ្លើតភ្លើន។
ថ្វីបើមានការរិះគន់ ប៉ុន្តែតារាចម្រៀងវ័យ៣៦ឆ្នាំរូបនេះ មិនធ្លាប់ខ្វល់ខ្វាយនឹងមតិរិះគន់នាងសូម្បីតែបន្តិចណា។ បើកាន់តែមានគេជេរស្ដីនាងរឿងស្លៀកពាក់ នាងមានតែខិតខំប្រឹងប្រែងបញ្ចេញលើសមុន ហើយប្រឹងប្រែងរកលុយ និងសាងកេរ្តិ៍ឈ្មោះ ក្នុងអាជីពចម្រៀងតែប៉ុណ្ណោះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើរលេងអូស្ត្រាលីជើងនេះ Kwan ប៊ិះនឹងបាត់បង់វត្ថុសំខាន់ដោយមិនខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


