ព័ត៌មានជាតិ
ឆ្នាំ ២០២៤នេះ កសិដ្ឋានមួយ នៅខេត្តបាត់ដំបង មានគម្រោងទិញគោពីកសិករតាមភូមិ ប្រមាណ ៣,០០០ក្បាល
កសិដ្ឋានចិញ្ចឹមគោយកសាច់ RPRU ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង បាននិងកំពុងប្រមូលទិញគោពីប្រជាកសិករ តាមភូមិ ដើម្បីលើកទឹកចិត្តការចិញ្ចឹម និងជំរុញទីផ្សារការចិញ្ចឹមគោរបស់កសិករ នៅតាមទីជនបទ ខណៈក្នុងឆ្នាំ ២០២៤នេះ មានគម្រោងទិញប្រមាណ ៣,០០០ក្បាល ថែមទៀត។
លោក ឆាយ ជំនូន ម្ចាស់កសិដ្ឋាចិញ្ចឹមគោសាច់ RPRU បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា មូលហេតុ ដែលលោកដើរប្រមូលទិញគោ ពីប្រជាកសិករតាមភូមិ មកដាក់ចិញ្ចឹមនៅកសិដ្ឋានរបស់លោក គឺដើម្បីលើកទឹកចិត្ត និងជំរុញទីផ្សារការចិញ្ចឹមគោក្នុងស្រុក របស់កសិករខ្មែរ ខណៈការចិញ្ចឹមគោ និងតម្លៃទីផ្សារគោ កំពុងតែធ្លាក់ចុះជាបណ្ដើរៗ។
លោក ឆាយ ជំនូន បន្ថែមទៀតថា ចំពោះតម្លៃដែលលោកប្រមូលទិញគោ ពីប្រជាកសិករវិញ គឺគិតទៅតាមគីឡូរបស់គោមួយក្បាលៗ ដោយក្នុងតម្លៃ ១គីឡូក្រាម ស្មើនឹង ៨,០០០ ពាន់រៀល ទៅ ៩,០០០ ពាន់រៀល ក្នុងមួយគីឡូកា្រម ដោយមិនកំណត់ទៅលើ ប្រភេទពូជ ឬផែនរបស់គោ នោះឡើយ។
ម្ចាស់កសិដ្ឋានរូបនេះ បន្តទៀតថា បច្ចុប្បន្នគោដែលលោក បានដើរប្រមូលទិញចូលកសិដ្ឋាន គឺមានចំនួន ១,៦០០ក្បាល និងមានគម្រោងទិញគោពីកសិករ ឱ្យបានចំនួន ៣,០០០ក្បាល នៅឆ្នាំ ២០២៤នេះ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាកសិករខ្មែរ មានកម្លាំងចិត្ត និងក្ដីសង្ឃឹម និងនាំគ្នាចិញ្ចឹមគោនៅតាមេជនបទ ឡើងវិញ ដូចកាលពីមុនដែរ។
លោក ឆាយ ជំនូន បញ្ជាក់ទៀតថា សម្រាប់គោទាំងអស់នៅក្នុងកសិដ្ឋាន របស់លោក នៅពេលដល់ថ្ងៃកំណត់ លោកនឹងលក់បន្តទៅឱ្យឈ្មួញ ដែលត្រូវការយកទៅផលិតជាសាច់ ដើម្បីផ្គត់ផ្គង់ទីផ្សារសាច់ក្នុងស្រុក។
លោក ឆាយ ជំនូន បានបង្ហើបប្រាប់ទៀតថា នាខែកុម្ភៈនេះ លោកគ្រោងលក់ចេញគោ ចំនួន ៥០០ក្បាល ទៅឱ្យឈ្មួញ ដើម្បីយកទៅលក់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក។
សូមបញ្ជាក់ដែរថា កសិដ្ឋានចិញ្ចឹមគោសាច់ RPRU ជាកសិដ្ឋានថ្មីមួយដែលបង្កើតឡើងកាលពីឆ្នាំ ២០២៣ ដែលពេលបច្ចុប្បន្នមានគោសរុបចំនួន ១,៦០០ ក្បាល ដែលសុទ្ធសឹងតែជាប្រភេទគោសាច់។ បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមគោសាច់នេះ មានទីតាំងស្ថិតនៅភូមិ ព្រៃផ្ដៅ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយជីកព្រែកហ្វូណនតេជោរួច វៀតណាមនឹងលែងមានឥទ្ធិពលមកលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជាប្តេជ្ញារក្សាគម្របព្រៃឈើឲ្យបាន ៦០% នៅត្រឹមឆ្នាំ ២០៥០
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីស្លូវ៉ាគី កំពុងស៊ូទ្រាំជាមួយសេចក្តីស្លាប់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្រោយការប៉ុនប៉ងធ្វើឃាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហេតុផលនៅពីក្រោយ រុស្ស៊ី បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក