Connect with us

ព័ត៌មានជាតិ

គ្រួសារ​កសិករ​​​នៅ​ឃុំព្រែកកុយ​និយាយពី​​ស្ថានភាព​ជីវិត​អ្នក​ចម្ការ​ដាំដុះដំណាំ​​ចិញ្ចឹមជីវិត

បានផុស

នៅ

គ្រួសារ​កសិកររស់នៅភូមិព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ​លោក ស្បោង សុកាន់ មាន​ដាំដំណាំជាច្រើនមុខមាន​ដូចជា ត្រឡាច សណ្ដែកួរ ននោង ត្រសក់ ស្វាយ ចេក ល្ហុងជាដើម។

រស់នៅពឹងអាស្រ័យលើរបរ​កសិកម្ម កសិកររូបនេះ​បានប្រាប់ពី​​ស្ថានភាពនៃ​ការ​ដាំ​ដុះដំណាំ ការ​ប្រើប្រាស់ជីលើ​ផល​ដំំណាំ​ រួមទាំង​ការ​ប្រមូល​យកទៅលក់លើទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្បោង សុកាន់​​ បាន​ប្រាប់​ថា ការ​ដាំ​ដំណាំ​សព្វថ្ងៃ​ជួបការ​លំបាក​ខ្លះដែរ។ លោកបាន​លើកឡើងពី​ផ្លូវចូល​ចំការរបស់លោក​ពេលខ្លះទឹកឡើង ត្រូវចែវ​ទូកមកមើលដំណាំដោយ​ខ្លាច​​លិចលង់​​ខូចបង់​។

ទាក់ទង​ផល​ដំណាំដាំដុះ​​ ពេល​ខ្លះ​មានឈ្មួញមកទទួលទិញដល់ទីកន្លែង។ ពេល​ខ្លះ​ក៏​ត្រូវ​យកទៅលក់​​នៅផ្សារ​ដោយ​ខ្លួន​ឯង។

​ដាំដុះដំណាំ​​រាល់​ថ្ងៃ លោក ស្បោង សុកាន់​ប្រាប់​ថា​​ជៀសមិន​ផុត​​ពីការ​ប្រើប្រាស់​ថ្នាំគីមីខ្លះ ដើម្បី​ឲ្យផល​ដំណាំលូតលាស់​បានល្អ ការពារសត្វល្អិតកុំឲ្យស៊ីដំណាំ។ តែ​ការប្រើជីគីមី​ត្រូវ​មាន​កំណត់។ ដូច​បន្លែត្រូវត្រាំ​ទឹកនិងផ្អាក​បាញ់ថ្នាំ១អាទិត្យមុន​យកទៅលក់ ធ្វើបែបនេះដើម្បីរក្សា​សុខភាព​ពលរដ្ឋដែលទិញ​យក​ទៅបរិភោគ។

បញ្ហា​​​​ប្រភព​ទឹក​ក៏​ជា​រឿង​ប្រឈម បើ​តាម​គ្រួសារ​កសិករ​រូបនេះ សព្វថ្ងៃនេះពឹងផ្អែកលើ​ទឹកព្រែក​ទើបអាចបូមចូលក្នុងអណ្ដូងយកមកប្រើ​លើផល​ដំណាំ​​។

បើនិយាយពី​តម្លៃ​វិញ ឡើងចុះមិន​ស្ថិតស្ថេរ​ទេ។ នេះបើតាម លោក ស្បោង សុកាន់។

ឥឡូវ​តម្លៃ​បន្លែឡើងថ្លៃបន្តិចធ្វើឱ្យលោក​មានសន្ទុះ​ទឹកចិត្ត​បានខ្លះ​​។ កាលពីមុន​តម្លៃបន្លែ ១ គីឡូ តែ ៥០០ រៀលទេ ឥឡូវនេះឡើង​ថ្លៃបន្តិចគឺមួយគីឡូ ២០០០ រៀល។

«មុខរបរយើងតែប៉ុណ្ណឹង ទោះបីទីផ្សារឡើងចុះក៏យើងនៅតែដាំបន្តដែរ»។ នេះបើតាម​លោក ស្បោង សុកាន់។

អ្នកស្រី សាក់ គឹមសល់ ជាប្រពន្ធបានបន្ទរ​ថា​​ អ្នក​ស្រី​សប្បាយចិត្តរបរកសិកម្ម​នេះ បើ​ទោះបីបានផលឬមិនបានផលក្តី យ៉ាងហោច​ណាស់ក៏អាចជួយការសិក្សាដល់កូនក្នុងបន្ទុក ៣ នាក់របស់​អ្នក​ស្រី​ផង​ដែរ។

ជាមួយគ្នានេះ គ្រួសារ​លោក ស្បោង សុកាន់ ក៏​អំពាវនាវដល់រដ្ឋអំណាចភូមិឃុំជួយលើកទឹកចិត្តកសិករ​ និងផ្ដល់ជាយោបល់ក្នុងការ​ប្រកបរបរ​កសិកម្មឲ្យល្អប្រសើរ៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២១ នាទីutes មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម