សន្តិសុខសង្គម
១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់
ពេញមួយសប្ដាហ៍ រាប់ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុប ទូទាំងប្រទេស ចំនួន២១០នាក់។ ជនសង្ស័យទាំងនេះ ត្រូវសមត្ថកិច្ចក្រសោបបានពីបទល្មើសគ្រឿងញៀនសរុប ចំនួន១០៩ករណី។ នេះបើតាមការឱ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោក ទូច សុខៈ ទន្ទឹមនឹងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងបទល្មើសផ្សេងៗក្នុងសង្គមនោះ ក្នុងរយៈពេលពេញមួយសប្ដាហ៍កន្លងមកដូចគ្នានេះ សមត្ថកិច្ចនគរបាលជាតិ ក៏បើកប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងបានសរុប ចំនួន៣០ករណី។ ក្នុងករណីសរុបទាំង ៣០ នោះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងបាន ចំនួន៦៩នាក់។

ការបង្ក្រាបគ្រឿងញៀន និងក្មេងទំនើង ស្ថិតក្នុងចំណោមអាទិភាពការងារទាំង ៦ របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ កិច្ចការនេះ ក៏ជាផ្នែកមួយនៃការអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


