Connect with us

ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី៖ ដោយសារតម្លៃស្រូវថ្លៃ​ ជាហេតុនាំឱ្យកសិករសម្រុកធ្វើស្រូវប្រាំងលើសផែន ការ

បានផុស

នៅ

សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា​ ដោយសារតែតម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ រហូតខ្វះទឹកធ្វើស្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា  ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «ឆ្នាំទៅ កម្ពុជាមានភាពអំណោយផលច្រើនទាំងការធ្វើស្រូវនៅរដូវវស្សា និងនៅរដូវប្រាំង ខណៈតម្លៃក៏ឡើងខ្ពស់ល្អ តែដោយសារតែតម្លៃឡើងខ្ពស់នេះ ប្រជាកសិករយើង ក៏បានសម្រុកធ្វើស្រូវប្រាំងលើសផែនការ»។

សម្ដេចធិបតី បន្តថា ពិតណាស់ នេះជាកិច្ចការល្អ ប៉ុន្តែ មិនត្រូវមើលរំលងនោះឡើយ ផ្ទុយទៅវិញ ត្រូវតែតាមដានជាប់ប្រចាំលើកិច្ចការនេះ ហើយជាពិសេសនៅពេលដែលពិភពលោក បានព្យាករណ៍ថា ឥទ្ធិពលអានីញ៉ូ អាចមានរយៈពេលវែងទៀត។ ដូច្នេះហើយ ទើបនៅបណ្ដាខេត្តមួយចំនួន បានណែនាំមិនឱ្យប្រជាកសិករធ្វើស្រូវប្រាំង សម្រាប់ជុំទី២នេះ។

សម្ដេចធិបតី គូសបញ្ជាក់ថា ទឹកដែលមាននៅក្នុងអាង គឺត្រូវបានប្រើប្រាស់ទាំងសម្រាប់ធ្វើស្រូវ និងទាំងសម្រាប់ប្រជា ជនប្រើប្រាស់ ដូច្នេះ ការធានាប្រភពទឹកប្រើប្រាស់ ត្រូវតែគិតពីផែនការជាក់ស្ដែង។ សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងថា ការថែរក្សា និងការប្រើប្រាស់ជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង ទាមទារឱ្យរៀបចំផែនការអនុវត្តជាជំហាន ដើម្បីធានាការដោះស្រាយចំពោះមុខ និងបម្រុងរយៈពេលតទៅទៀត។

តែយ៉ាងណា សម្ដេចធិបតី ក៏បានអរគុណអាជ្ញាធរមូលដ្ឋានចំពោះការជួយសង្គ្រោះទាន់ពេលវេលាក្នុងការដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ កន្លងមកនេះ ខណៈកន្លែងជាច្រើន បានធានាការដោះស្រាយបញ្ហាប្រកបដោយជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម