សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ ក្រោយផ្ទុះវីដេអូជិះរថយន្ដដើរបាញ់សត្វនៅស្រុកចិត្របុរី
កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនលោកអនុសេនីយ៍ត្រី កង សុផាណារ័ត្ន ជាមន្ត្រីអាវុធហត្ថមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ក្រោយមានការចែករំលែកវីដេអូពីសកម្មភាពជិះរថយន្ដដើរបាញ់សត្វ និងប្រគលជូនកម្លាំងជំនាញដើម្បីអនុវត្តច្បាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី៣០ មករា ថា បន្ទាប់ពីឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គមបង្ហោះអំពីសកម្មភាពបុរសម្នាក់ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ និងរកឃើញថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។

បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពីឃាត់ខ្លួនមន្ត្រីជំនាញនគរបាលយុត្តិធម៌ បានប្រគល់បុគ្គលដែលបាញ់សត្វជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះដើម្បីអនុវត្តច្បាប់។

សូមជម្រាបថា កាលពីថ្ងទី៣០ ខែមករា ឆ្នាំ២០២៤ មានការចែរំលែកនូវសកម្មភាពបុរសម្នាក់ជិះរថយន្ដមួយគ្រឿងម៉ាកកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ “អ.ហ” និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” ដោយប្រើអាវុធវែងមួយដើមដើរបាញ់សត្វតាមវាលស្រែ ដែលសកម្មភាពនេះធ្វើឲ្យមានការចែករំលែកជាច្រើន និងមានការរិះគន់ពីអ្នកលេងបណ្ដាញសង្គមផងដែរ។ បន្ទាប់ពីបានឃើញសកម្មភាពបែបនេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តក្រចេះបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនតែម្ដង៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


