ជីវិតកម្សាន្ដ
រូបរាងថ្មីរបស់បវរកញ្ញាលំដាប់រងវៀតណាម គេសង្ស័យថា នាងវះកាត់កែសម្ផស្ស
បន្ទាប់ពីជិតពីរឆ្នាំនៃការជាប់ជាបវរកញ្ញារងទី១ Miss Grand Vietnam 2022 នាង Che Nguyen Quynh Chau កាន់តែមានភាពស្រស់ស្អាត និងលេចធ្លោជាងមុនទ្វេរដង។ អ្វីដែលកាន់តែពិសេស នាងតែងទទួលបានពិន្ទុពីទស្សនិកជនដោយសារតែភាពស៊ិចស៊ី។
តួយ៉ាងកាលពីប៉ុន្មានថ្ងៃមុន ខាងសារព័ត៌មានវៀតណាមបានចុះផ្សាយពីអតីតលំដាប់រងរូបនេះ ដោយនាងលេចមុខក្នុងកម្មវិធីកម្សាន្តមួយ ក្នុងពេលដែលរាជីនីសម្រស់បានបង្អួតរាងយ៉ាងស្រឡូន ក្នុងឈុតឆ្លុះសាច់សខ្ចី។ ការរចនាកាត់យ៉ាងជ្រៅ ជួយឲ្យនាងបង្ហាញដើមទ្រូងមូលក្លំ កាន់តែសិចស៊ីជាងមុន។

ទោះយ៉ាងណាក៏ដោយ កាលបង្ហាញមុខរបស់ Che Nguyen Quynh Chau បានធ្វើឲ្យមហាជនជាច្រើនមានចំងល់យ៉ាងខ្លាំងលើរូបរាងរបស់នាង។ អ្នកគាំទ្របានបញ្ចេញមតិថា បើធៀបនឹងពេលនាងចាប់ផ្តើមអាជីពដំបូង និងពេលនាងចូលរួម Miss Grand Vietnam 2022 មនុស្សជាច្រើនបានចោទសួរថា នាងបានវះកាត់កែសម្ផស្សដើម្បីឲ្យដើមទ្រូងមូលក្លំល្អជាងមុន។ ប៉ុន្តែយ៉ាងណា ភាពខុសប្លែកនេះគឺដោយសារតែ Quynh Chau បានហាត់ប្រាណយ៉ាងសកម្ម និងរក្សារបបអាហារសមរម្យទើបនាងមានរូបរាងស្អាតខុសមុនឆ្ងាយ។
លើសពីនេះ ទស្សនិកជនសុទ្ធតែដឹងហើយថា បវរកញ្ញារូបនេះមានកម្ពស់ ១ម៉ែត្រ៧៥ និងទំហំទាំងបីគឺ ៨២ – ៦២- ៩០ សង់ទីម៉ែត្រ ដែលកាណោះនាងបានទាក់ទាញភ្នែកមហាជនដោយសារតែសម្រស់ស្អាតនិងមានរូបរាងសមនឹងស្តង់ដារ។ ថ្វិបើនាងជាប់ត្រឹមលំដាប់រងកាលឆ្នាំ២០២២ក៏ពិតមែន ប៉ុន្តែមហាជននៅតែចង់ឲ្យនាងដាក់ពាក្យប្រកួតបវរកញ្ញាសារថ្មី។ ក្រោយមកនាងបានបញ្ចាក់ថា នាងហួសអាយុដែលគេកំណត់ប្រកួតហើយ។]\
ជាពិសេស នៅពេលនេះ Che Nguyen Quynh Chau ចង់ផ្តោតលើការងាររបស់នាងជាពិធីករ។ ស្របពេលដែលនាងទទួលបានការសរសើរជាច្រើនពេញមួយអាជីពសិល្បៈលើឆាក។ ក្នុងនោះ ទស្សនិកជនសុទ្ធតែសរសើរនូវសមត្ថភាពប៉ិនប្រសប់វាហោស័ព្ធក្នុងនាមជា MC យ៉ាងស្ទាតជំនាញ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ក្លាយជាតារាបង្ហាញម៉ូដក្នុងកម្មវិធី Paris Couture Week ល្អផ្ដាច់គេ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន